LG បញ្ចេញ​ផលិតផល​ថ្មី​របស់​ខ្លួន

0
1655

ក្រុមហ៊ុន​LG បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ផលិតផល​ថ្មី​របស់​ខ្លួន​ពីរ​ម៉ូ​ដែល ដែល​មានឈ្មោះ​ថា Tone Studio និង Tone Free នៅ​ក្នុង​វិធី​តាំងពិព័រណ៍​ផលិតផល​បច្ចេកវិទ្យា​សម្រាប់​ឆ្នាំ ២០១៧ នៅ​សហរដ្ឋអាមេរិក​CES ។

ឧបករណ៍​បំពង​សំឡេង​Tone Studio ត្រូវ​បាន​គេ​ច្នៃ​ម៉ូ​ដ​ជា​រាង​ក្រចកសេះ ហើយ​មាន​ឧបករណ៍​បំពង​សំឡេង​នៅ​ខាងក្រៅ ។ វា​អាច​ភ្ជាប់​ជាមួយ​ឧបករណ៍​មួយ​ផ្សេង​ទៀត​តាម​រយៈ​បច្ចេកវិទ្យា​Bluetooth ។ បន្ថែម​លើស​ពី​នេះ​ក្រុមហ៊ុន​បាន​បង្កើត​កាស​ត្រចៀក​នៅ​ក្នុង​Tone Studio ផង​ដែរ ។

ចំណែក​Tone Free​វិញ ត្រូវ​ក្រុមហ៊ុន​LG ច្នៃ​ម៉ូ​ដ​ជា​រាង​ស្រ​ដៀង នឹង​ក្រចកសេះ​ដូច​គ្នា តែ​ចំណុច​ខុស​គ្នា​គឺ​Tone Free គ្មាន​ឧបករណ៍ បំពង​សំឡេង​ខាងក្រៅ​ឡើយ តែ​វា​មាន​កាស​ត្រចៀក​ឥត​ខ្សែ​ទៅ​វិញ ។ នៅ​លើ​Tone Free ក៏​មាន​កន្លែង​សម្រាប់​ដាក់​កាស​ឥត​ខ្សែ​ផង​ដែរ សម្រាប់​ទុកដាក់​នៅ​ពេល​យើង​មិន​ប្រើប្រាស់​វា​។ កា​ឥត​ខ្សែ​ក៏​អាច​សាក​ថ្ម​នៅ​ពេល​អ្នក​ដាក់​ភ្ជាប់​Tone Free ដែរ ។ Tone Free គឺជា​ផលិតផល​ដំបូង​របស់​ក្រុមហ៊ុន​LG ដែល​មានកា​សឥត​ខ្សែ​។ ឧបករណ៍​ទាំង​ពីរ​នេះ​អ្នក​អាច​ពាក់​នៅ​លើ​.​ក ហើយ​ស្តាប់​តន្ត្រី​ដោយ​គ្មាន​ក្តី​បារម្ភ ។ អ្នក​ប្រើប្រាស់​នឹង​ទទួល​អារម្មណ៍​ដូច​នៅ​ក្នុង​រោង​ភាពយន្ត ប្រ​សិន​ភ្ជាប់​វា​ក្នុង​ពេល​មើល​ខ្សែភាពយន្ត​លើ​ទូរស័ព្ទ ឬ​ទទួល​បាន​អារម្មណ៍​តន្ត្រី​ពិត​ៗ​ពី​ឧបករណ៍​ទាំង​ពីរ ។

ឧបករណ៍​ទាំង​ពីរ​នេះ​ក៏​ត្រូវ​បាន​គេ​បំពាក់​បច្ចេកវិទ្យា​រំ​ញ័រ​សម្រាប់​សារ​ជូនដំណឹង​នានា​។ ក្រៅពី​ការ​បង្ហាញ​ពី​ផលិតផល​ទាំង​ពីរ​នេះ ក្រុមហ៊ុន​LG ក៏​បាន​បង្ហើប​ពី​ផលិតផល​ពីរ​ផ្សេង​ទៀត ដែល​កើតឡើង​ពី​កិច្ច​សហប្រតិបត្តិការ​រវាង​ខ្លួន និង​ក្រុមហ៊ុន​JBL ដែល​ជា​ក្រុមហ៊ុន​ផលិត ឧបករណ៍​បំពង​សំឡេង​ដ៏​ល្បីល្បាញ​នៅ​ក្នុង​ពិភពលោក ។ ផលិតផល​ទាំង​ពីរ​នោះ​មានឈ្មោះ​ថា Tone Infinim និង​Tone Ultra៕