មានដំណឹងលេចឮពីម៉ូដែលថ្មីរបស់ក្រុមហ៊ុនBlackberryទៀតហើយ ។ ម៉ូដែលថ្មីរបស់ក្រុមហ៊ុនមួយនេះត្រូវបានគេដឹងថា Blackberry Mercury ដែលមានរូបរាងខុសប្លែកពីបណ្តាទូរស័ព្ទនានារបស់ក្រុមហ៊ុន Blackberry កន្លងមក ។ ដំណឹងថ្មីនោះគឺទាក់ទង់នឹងរូបរាងអេក្រង់ និងកម្មវិធីនៅលើអេក្រង់របស់ទូរស័ព្ទ ។ អ្វីដែលគេដឹងដំបូងបំផុតទាក់ទង់នឹងម៉ូដែលថ្មីនោះគឺ វានឹងដំណើរការដោយប្រព័ន្ធAndroid 7.0 ដែលជាកម្មវិធីចុងក្រោយបំផុតរបស់ Android ។
Blackberry Mercury នឹងមានសមត្ថភាពបង្ហាញរូបភាពក្នុងកម្រិត1620×1080 pixel resolution ដែលនិងបង្ហាញរូបភាពច្បាស់ត្រជាក់ភ្នែក ។ ចំណែកអេក្រង់របស់ទូរស័ព្ទទំហំ៤.៥អ៊ីញ និងបំពាក់ Snapdragon 821ផងដែរ។ ចំណែកកម្លាំងថ្មវិញនៅមិនទាន់ដឹងច្បាស់នៅឡើយទេ តែតាមព័ត៌មានក្រៅផ្លូវការថា វានឹងអាចទ្រង់ទ្រង់ទូរស័ព្ទឆ្លាតវៃមួយនេះ សម្រាប់ការប្រើប្រាស់បានដល់ទៅពីថ្ងៃ ។ ព័ត៌មានដែលលេចចេញនូវម៉ូដែលថ្មីនេះ គឺចេញគេហទំព័រមួយដែលមានឈ្មោះថា Roland Quandt ។
ទូរស័ព្ទBlackberry ដែលជាក្រុមហ៊ុនរបស់ប្រទេសកាណាដា ហាក់ដូចជាការប្រែប្រួលខ្លាំងបន្ទាប់ពីខ្លួនបានចេញនូវម៉ូដែលទូរស័ព្ទឆ្លាតវៃស៊េរីz10 ដែលមានការពេញនិយម៕