ជំនាន់​ថ្មី​របស់ Meizu មានឈ្មោះ​ថា M5 Note

0
731

ស្វាគមន៍​ឆ្នាំ​ថ្មី​ជាមួយនឹង​M5 Note ដែល​ជា​ម៉ូ​ដែល​ថ្មី​របស់​ក្រុមហ៊ុន​Meizu ត្រូវ​បាន​ក្រុមហ៊ុន​ដាក់​បង្ហាញ​ជា​ផ្លូវការ ។ ម៉ូ​ដែល​នេះ​មាន​តួ​ស្រោប​ដោយ​លោហៈ​រឹង​មាំ និង​មាន​អេ​ក្រង់​ទំហំ​៥,៥​អ៊ី​ញ ហើយ​មាន​កញ្ចក់​ប្រភេទ​២,៥D​ផង​ដែរ ។ លើស​ពី​នេះ​រូបភាព​ដែល​បង្ហាញ​លើ​អេ​ក្រង់ ជា​ប្រភេទ​FullHD ។

M5 Note នេះ​មាន​ទម្ងន់​ប្រហែល​១៧៥g អាច​ដាក់​ស៊ី​ម​កាត​បាន​ពីរ​ដំណើរការ​ដោយ​ប្រព័ន្ធ​Android OS, v6.0 (Marshmallow) និង​មាន​CPU ប្រភេទ​Octa-core ហើយ​មាន​កាមេរ៉ា​ក្រោយ​ទំហំ​១៣MP ចំណែក​កាមេរ៉ា​ខាង​មុខ​មាន​ទំហំ​៥MP ។ វា​ជា​ទូរស័ព្ទ​វៃឆ្លាត​ដែល​អង្គ​ចង​ចាំ​ពីរ​ប្រភេទ​ដែល​ប្រភេទ​ទី​មួយ​មាន​អង្គ​ចាំ​១៦GB​ឬ​៣២GB និង​មាន​រ៉េ​ម​៣GB ចំណែក​សម្រាប់​ប្រភេទ​ដែល​មាន​អង្គ​ចង​ចាំ​៦៤GB​នោះ​វា​មាន​រ៉េ​ម​៤GB ។

ទាំង​ពីរ​ប្រភេទ​នេះ​អាច​បន្ថែម​អង្គ​ចាំ​ដូច​គ្នា​រហូត​ដល់​២៥៦GB ។ វា​ក៏​មាន​បំពាក់​បច្ចេកវិទ្យា​ស្គែ​ន​ម្រាមដៃ​ដែរ ។ M2 Note មាន​កម្លាំង​ថ្ម​៤០០០mAh ហើយ​មាន​បួន​ពណ៌​សម្រាប់​ជ្រើសរើស មាន​ពណ៌​ប្រាក់ ពណ៌​មាស ពណ៌​ខៀវ និង​ពណ៌​ប្រផេះ៕