Real Madrid ស្គាល់រសជាតិចាញ់ជាលើកទី 2

0
866

បន្ទាប់ពិប្រកួតចាញ់ក្រុម Sevilla ក្នុងលទ្ធផល 2-1 ដែលធ្វើអោយបញ្ចប់ការទទួលបានជ័យជំនះ 40 ប្រកួត ជាប់គ្នារបស់ខ្លួន។ កាលពីយប់មិញនេះ ក្រុម Real Madrid បានប្រកួតចាញ់ក្រុម Celta Vigo ក្នុង លទ្ធផល​2-1 ទៀតហើយ។ នេះគឺជាការចាញ់ទឹកទី​1 នៅក្នុងទឹកដីរបស់ខ្លួនបន្ទាប់ពីមិនដែលប្រកួតចាញ់ 40ប្រកួត។ ក្នុងជំនួប នេះ គឺក្រុម Celta Vigo ជាអ្នកបើកការនាំមុខមុនក្នុងនាទី 64 ដោយកីឡាករ Aspas។ ហើយក្រុម Real Madrid ក៏តាមបានស្មើវិញនៅនាទី 69 ដោយកីឡាករ Marcelo ប៉ុន្តែអ្វីៗត្រូវ បានបញ្ចប់បន្ទាប់ពីកីឡាករ Jonny បានរកបានគ្រាប់ជ័យជំនះរបស់ខ្លួនអោយក្រុម Celta Vigo ក្នុងនាទី 70។