ចុងបញ្ចប់កីឡាករ Memphis Depay បានធ្វើការផ្លាស់ប្តូរទៅកាន់ក្លឹប Lyon នៅបារាំងហើយ។ បើតាម ពត៌មាន​របស់ Sky “កីឡាករ Depay បានផ្ទេរទៅកាន់ក្នុង Lyon ក្នុងតំលៃ 21,7 លានផោន”។ កាលពីរាត្រី ថ្ងៃពុធនេះ Depay បានទៅដល់ទីក្រុង Lyon ហើយ។ បន្ទាប់មកនឹងធ្វើការពិតសុខភាពជាចុងក្រោយនា ថ្ងៃព្រហស្បតិ៍​នេះ។ គួរបញ្ជាក់ផងដែរ កីឡាករ Depay ត្រូវបានផ្ទេរមកកាន់ទឹកដី Old Trafford ក្នុងឆ្នាំ​2015 ក្រោមការដឹក​នាំ​ដោយលោក Louis van Gaal ក្នុងតំលៃ 25 លានផោន។ ប៉ុន្តែចាប់តាំងពីការមក គ្រប់គ្រង់របស់ Jose Mourinho គឺកីឡាកររូបនេះមិនបានជាប់ជាជំរើស 11នាក់ទេ។

https://www.youtube.com/watch?v=apokvMTTJX8&t=1s