សម្រាប់ការប្រកួតនៅក្នុងក្របខណ្ឌអង់គ្លេសកាលពីយប់មិញរវាងក្រុម Burnley បើកទ្វាផ្ទះទទួលក្រុមភ្ញៀវ​កំពូល​តារាង Chelsea។ នៅក្នុងតង់ទី 1 លេងបានត្រឹមតែ 7 នាទី ក្រុមភ្ញៀវ Chelsea បានរកគ្រាប់ បាល់នាំមុខមុន​ដោយ​កីឡាករ Pedro។ ប៉ុន្តែនៅនាទី 24 ក្រុមម្ចាស់ផ្ទះ Burnley ក៏បានទទួលបានបាល់ Free Kick មួយគ្រាប់ ដែលផ្តល់អទិភាពដល់ Brady ជាអ្នកស៊ុត។ វាពិតជាអស្ចារ្យណាស់ នៅពេលដែល Brady អាចស៊ុតបាល់ពិន័យ​នេះ​បញ្ចូលទីយ៉ាងស្អាត់ ហើយធ្វើអោយក្រុមរបស់ខ្លួនតាមស្មើរមកវិញ។ ការប្រកួតបន្តរហូតបញ្ចប់តង់ទី 2 ប៉ុន្តែ​មិន​មានក្រុមណាអាចរកគ្រាប់បាល់បានបន្ថែមទៀតទេ។ ដូច្នេះ ក្រុមទាំង 2 បានត្រឹមស្មើរគ្នា 1ទល់នឹង1 ទទួល​បានម្នាក់ 1ពិន្ទុក្នុងសប្តាហ៍ទី 25។

https://www.youtube.com/watch?v=agoC6NSbxdQ