នៅក្នុងការប្រកួតរវាងក្រុម Atletico Madrid ប៉ះ Celta Vigo កាលពីយប់មិញ គឺបានបញ្ចប់ក្នុងលទ្ធផល 3-2។ នៅក្នុងការប្រកួតនោះ គឺក្រុមភ្ញៀវ Celta Vigo អាចរកបានគ្រាប់បាល់នាំមុខមុនតាំងតែពីនាទីទី 6 ដើមតង់ទី1។ ប៉ុន្តែមិនបានប៉ុន្មាននាទីផង កីឡាករ Torres ក៏បានគ្រាប់តាមស្មើរវិញដោយការស៊ុត បាល់ដល់អស្ចារ្យមួយ គ្រាប់។ ដល់នាទី 29 ក្រុម Atletico មានឪកាសបានបាល់ពិន័យ 11ម៉ែត្រមួយគ្រាប់ ប៉ុន្តែមិនមានសំណាងក្នុង ការស៊ុតបញ្ចូលទីនោះទេ។ ការប្រកួតរហូតចប់តង់ទី 1 គឺក្រុមទាំង 2 ស្មើគ្នា 1ទល់1។ សម្រាប់តង់ទី 2 នាទី 78 ក្រុម Celta Vigo បើការនាំមុខក្រុមមចាស់ផ្ទះជាលើកទី 2 របស់ខ្លួន។ ប៉ុន្តែអ្វីៗ ត្រូវបានបញ្ចប់សម្រាប់ក្រុម Celta Vigo បន្ទាប់ពីក្រុម Atletico Madrid អាចរកបានដល់ទៅ2 គ្រាប់ជាបន្តបន្ទាប់ក្នុងនាទី 86 និង 88។ បញ្ចប់ការប្រកួត 90នាទី ក្រុម Atletico Madrid យកឈ្នះទៅ លើក្រុម Celta Vigo ក្នុងលទ្ធផល 3ទល់2។