កំឡុងដើមឆ្នាំនេះ អាហារ ដែលកំពុងទទួលការពេញនិយមខ្លាំងពីសំណាក់អ្នកពិសានោះគឺមីហឹរ និយាយពីថា ហឹរចង់ ចង់ហើរ ហើយតែនៅតែឆ្ងាញ់ និងចូលចិត្តណាស់ទាំងខ្ញុំទាំងគេ។

ដូច្នេះថ្ងៃនេះសូមពាំនាំត្រឡប់មកវិញនូវគំនិតថ្មីមួយទៀត ដែលទាក់ទងនឹងមីហឹរនេះ ពួកគេបានព្យាយាមប្រើរូបមន្តផ្ទាល់ខ្លួនសាកល្បងចម្អិនដែលផ្សំគ្រឿងជាពិសេសដោយខ្លួនឯង។ រៀងប្លែកតិចណា៎ យើងសូមរំលឹកមីហឹរនេះម្តងទៀតតែ សំរាប់ម្ចាស់ហាងនេះគាត់បានច្នៃ មីហឹរដែរជាលក្ខណះស៊ុបនោះអោយទៅជា មីហឹរគោកវិញ ដែលម្ចាស់ហៅថា “មីគោករសជាតិដើម”។


ចង់ប្រាប់ថាប្លែក ហើយក៏ឆ្ងាញ់ណាស់ដែរ ញាុំមួយម៉ាត់ ផឹកទឹក មួយម៉ាត់ ផឹកទឹក តែមិនចង់ឈប់ទេ ព្រោះវាចាប់មាត់ឆ្ងាញ់តែម្តងហ្នឹងណា៎។

មីគោករសជាតិដើម នេះមានទាំងសាច់ និងបន្លែចម្រុះច្រើនមុខ មួយចានដឹងតែឆ្អែតតាម៉ង ដោយសាច់មាន៣ជម្រើស ដូចជាមីគោកធម្មតា តម្លៃ ៨០០០៛, សាច់គោ ៩៥០០៛ និងគ្រឿងសមុទ្រ ១២០០០៛ ។ នៅចាំអីទៀត! តោះ! ល្ងាចនេះទៅសាក…
ហាង Cheesy Taste
ទូរស័ព្ទ៖ 078 62 66 58 | 096 64 22 228 | 085 28 66 69
ទីតាំង៖ អតីតហាងស៊ុបចង្កាក់ ទល់មុខសាលាសាកលវិទ្យាល័យប៊ែលធី ផ្លូវ៣៦០ (ផ្លូវឡានទឹក) សង្កាត់ បឹងកេងកង៣ ខណ្ឌចំការមន
ផែនទី
វីដេអូ