បន្ទាប់ពីប្រកួតចាញ់់ក្រុមតោខៀវ Chelsea ក្នុងពានរង្វាន់ FA Cup កាលពីដើមសប្តាហ៍នេះ។ ក្រុម បិសាច ក្រហម Manchester United ក៏ត្រូវទទួលការពិន័យពីសហពន្ធ័បាល់ទាត់ផងដែរ ពីបទមិនអាច គ្រប់គ្រង់លើ កីឡាកររបស់ខ្លួនបានក្នុងកំឡុងពេលដែលមានការពិន័យកាត់លឿងលើកទី 2ទៅ លើកីឡាករ Herrera ដែល ស្មើរនឹងកាត់ក្រហមបណ្តេញចេញ។ ក្នុងខណៈពេលនោះដែល គឺមានកីឡាករ បិសាចក្រហម Manchester United ជាច្រើននាក់បានទៅឈរជុំវិញលោកអាជ្ញាកណ្តាល Michael Oliver។