ជាទូទៅហាងលក់ម្ហូបអាហារ ជាច្រើនមិនថានៅទីណាតែងតែមានឈ្មោះ តែខុសអីតែតូបលក់ បុកល្ហុង និងក្រកគោ តាមផ្លូវមួយនេះមិនមានដាក់ឈ្មោះ តែភ្ញៀវវិញអោយតែដល់ពេលល្ងាចឡើងមានភ្ញៀវពេញៗ។



បើតាមក្រុមការងារយើង បានសាកភ្លក្សរសជាតិម្ហូបនៅទីនោះ រសជាតិអាចទទួលយកបានមិនចាញ់ហាងអាហារធំៗនោះទេ ហើយតម្លៃទៀតសោតក៏សមរម្យ ក្នុងម្នាក់អស់ត្រឹម១០០០០៛ ញ៉ាំម៉ាឆ្អែត។

ចឹងនៅចាំអីទៀត! បើល្ងាចនឹងមិនដឹងទៅណា អាចទៅអង្គុយញ៉ាំនៅទីនោះហើយ មើលគេមើលឯងហាត់ប្រាណបានទៀត។ ព្រោះអី តូបលក់នេះនៅជិត ក្រសួងបរិស្ថានចាស់ ហើយមុខនោះមានសួនច្បារទៀត…អ៊ែមហើយតោះ!

ទីតាំង
នៅលើបណ្តោយផ្លូវ ព្រះសីហុន ២៧៤, ជិតក្រសួងបរិស្ថានចាស់
វីដេអូ