មិនថាសិស្សកំពុងរៀន ឬអតីតសិស្សដែរធ្លាប់រៀន នៅសាលាស៊ីសុវត្ថិនោះទេ សុទ្ធសឹងតែស្គាល់ និងនៅចាំលោកអ៊ុំលក់ប្រហិតតាមកង់ ចាស់វស្សានេះហើយព្រោះអី ប្រហិតរបស់គាត់មានរសជាតិឆ្ងាញ់ ហើយមានតម្លៃសមរម្យ។



ចឹងថ្ងៃនឹងរំលឹកអាហារកាលពីក្មេងទាំងអស់គ្នា ហើយចាត់ទុកថា ជាការរំលឹកអនុស្សាវរីយ៍ចាស់ៗពីក្មេង ច្បាស់ណាស់ថាពេលអង្គុយញ៉ាំប្រហិតគាត់ នោះអ្នកនឹកឃើញរាល់សកម្មភាពកាលពីក្មេងមិនខាន អាចថារំភើបក៏ថាបាន…ចឹងកុំអោយអារម្មណ៍មួយនេះកន្លងផុតបើជ្រុលជាឃើញវីដេអូនេះហើយកុំភ្លេចទៅភ្លក្សរសជាតិប្រហិតគាត់ម្តងទៀតណា…



ដោយសារតែនេះគាត់មានអាយុច្រើនហើយ ចឹងបច្ចុប្បន្នកូនចៅគាត់នៅតែបន្តលក់មកដល់សព្វថ្ងៃ បើគិតទៅជាង២៥ឆ្នាំហើយឥឡូវនេះគាត់អាចលក់ប្រហិតអស់៦០ គីឡូឡើង ហើយនំប័ុងវិញអស់ទៅ៣០០ដើមក្នុង១ថ្ងៃ នឹងជាពិសេសនោះគឺនៅតែមានការគាំទ្រច្រើនណាស់ ទាំងអតីតសិស្សដែរធ្លាប់រៀន រួមទាំងអ្នកធ្លាប់ធ្វើដំណើរអ្នកខ្លះខ្ចប់ មានអ្នកអង្គុយញាុំជាហូហែរតែម្តង ។ចឹងបើចង់សាក អាចទៅរកញ៉ាំបាន នៅតែលក់កន្លែងដដែលនៅមុខសាលាស៊ីសុវត្ថិតែម្តង ហើយនៅជាប់នឹងមន្ទីរពេទ្យធ្មេញ រំចង់។




តាប្រហិតតាមកង់ស៊ីសុវត្ថិ
ទូរស័ព្ទ៖ 061 713 211 / 016 663 700
ទីតាំង៖ កន្លែងដដែលនៅមុខសាលាស៊ីសុវត្ថិតែម្តង ហើយនៅជាប់នឹងមន្ទីរពេទ្យធ្មេញ រំចង់។
វីដេអូ