Arsene Wenger សំលឹងឃើញកីឡាករនៅ Bundesliga

0
739

តាមរយៈសារព៌តមាន The Sun បានបញ្ជាក់ថាគ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal គឺលោក Arsene Wenger កំពុងសំលឹងឃើញកីឡាករ Leon Goretzka។ កីឡាករវ័យ 22ឆ្នាំ Goretzka កំពុងស្នាក់នៅជាមួយ ក្រុម Schalke ក្នុងក្របខណ្ឌ Bundesliga។ ហើយសម្រាប់កុងត្រារបស់គាត់ជាមួយក្លឺបក៏នឹងបញ្ចប់នៅ រដូវកាល ក្រោយផងដែរ។ ប៉ុន្តែលោក Arsene Wenger នៅមិនទាន់ច្បាស់ក្នុងការនាំយកកីឡាករ រូបនេះ មកកាន់ទឹក ដីកាំភ្លើងធំនៅឡើយទេ។ ចំនែកតំលៃខ្លួន ក្នុងការនាំយក Goretzka គឺប្រហាក់ប្រហែល 21 លានផោន។