បុរសជនជាតិជប៉ុនម្នាក់ ដែលមានឈ្មោះថា Ko-Suke បានព្យាយាមបំបែកកំណត់ត្រារបស់ Guinness World Records ក្នុងការបង្វិលបាល់ដោយប្រើជើងរបស់គាត់។ សម្រាប់កំណត់ត្រាចាស់ក្នុងការបង្វិល បាល់នេះ គឺមាន ចំនួន 85ដង ដែលគ្រប់គ្រងដោយ John Farnworth ជនជាតិអង់គ្លេស ក្នុងឆ្នាំ 2008។ សម្រាប់ការបំបែក កំណត់ត្រានេះ គឺ Ko-Suke បានព្យាយាមរហូតដល់ទៅ 3ដង ប៉ុន្តែមិនបានសម្រាច នោះទេ ដោយការធ្វើល្អ បំផុតបានត្រឹមតែ 80ដង ប៉ុណ្ណោះ។ បើចង់ដឹងច្បាស់អំពីការព្យយាមបំបែក កំណត់ត្រានេះ សូមមើលវីដេអូខាង ក្រោម៖