ក្រុមការងារថតម្ហូប យើងដែលដើរថតម្ហូបជាង២ឆ្នាំមកហើយ បាននិយាយប្រាប់ថា គាត់ហ៊ាននិយាយថា ហាងនេះ របស់ញ៉ាំឆ្ងាញ់គ្រប់មុខ ហើយគាត់ហ៊ាននិយាយទៀតថា “ធានាហ្មង ថាឆ្ងាញ់បស់គេមែន ឆ្ងាញ់ហូរទឹកភ្នែកហ្មង ក្តាមក្រឡុក និងម្ជូរក្រឡុកនៅទីនោះ”។
ក្រៅពីរសជាតិឆ្ងាញ់ ហាងម្ជូរ និងក្តាមក្រឡុកនេះ មានរបស់ញ៉ាំសឹងគ្រប់មុខអស់ហើយ ដែលអាចនិយាយបានថា ចូលហាងនេះហើយ មិនបាច់ខ្លាចថាមិនដឹងញ៉ាំអីនោះទេ មានរបស់ញ៉ាំលេង ញ៉ាំម៉ាឆ្អែត ញ៉ាំម៉ាសប្បាយ ញ៉ាំម៉ាហូរទឹកភ្នែក ដូចជា៖ ងាវក្រឡុក, ក្តាមសេះក្រឡុក, ហ៊ុនជ្រូកអាំង, មឹកដូងអាំង, កំពិសលោត, បុកល្ហុងពោះគោ, ឆ្អឹងជំនីជ្រូកអាំង, មីតុងយ៉ាំ, សម្លរតុងយ៉ាំ និងម្ជូរហូរទឹកភ្នែកច្រើនប្រភេទទៀត។
ចឹងហើយល្ងាចនេះ បើមានដៃគូ ឬមិត្តភ័ក្រ្តច្រើនចង់ញ៉ាំអី អាចជ្រើសរើសហាងនេះបាន មិនខកបំណងទេ…
ហាង ម្ជូរនិងក្តាមក្រឡុក
ទូរស័ព្ទ៖ 096 735 66 76
ទីតាំង៖ ផ្លូវ ១៨៤, ផ្ទះលេខ៣៦ (ផ្លូវមុខសាលាស៊ីសុវត្ថិ ឆ្ពោះទៅផ្លូវក្រោយវាំង)
ផែនទី
វីដេអូ