បច្ចុប្បន្នដោយសារតែវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាកាន់តែទំនើបទើបធ្វើអោយការងាររបស់មនុស្សយើង មានភាពងាយស្រួល និងរហ័ស។ជាក់ស្តែងបើយើងសង្កេតទៅមើលប្រទេសដែលជឿនលឿន យើងសង្កេតឃើញថា វិស័យបច្ចេកវិទ្យាដើរតួនាទីជាចម្បងក្នុងការអភិវឌ្ឍប្រទេស។ យ៉ាងណាមិញ យើងក្រឡេកទៅមើល ប្រទេសជិតខាងយើងស្ថិតនៅតំបន់អាស៊ានដូចគ្នា គឺប្រទេស សិង្ហបុរី ជាប្រទេសអភិវឌ្ឍគេបានបង្កើត robot (មនុស្សយន្ត)ដើម្បីដើរតួនាទីធ្វើជាអ្នករត់តុនៅហាង Pizza Hut ហើយ robot នេះ បានរចនាឡើងដោយក្រុមហ៊ុន SoftBank ដើម្បីបម្រើការងារជាអ្នករត់តុនៅ Pizza Hut ។
ក្រុមហ៊ុននេះជាដៃគូជាមួយ ក្រុមហ៊ុន MasterCard បង្កើតអោយមានមនុស្សយន្តស្រដៀងទៅនឹងមនុស្សដែលអាចទទួលយកការបញ្ជាទិញប្រាប់អតិថិជនអំពីបញ្ជីមុខម្ហូប និងទទួលយកការទូទាត់សាច់ប្រាក់តាមរយៈប្រព័ន្ធទូទាត់របស់ក្រុមហ៊ុន MasterCard ។