Samsung​ Galaxy​ C5​ មានរូបរាងស្អាតមិនធម្មតា!

Samsung Galaxy C5 - Hands On Review

0
4725
samsung-galaxy-c5
samsung-galaxy-c5

Samsung បាន​ប្រកាស​ចេញ​ជា​ផ្លូវការ​នៅ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​របស់​ខ្លួន គឺ Samsung Galaxy C5 ហើយ​ស្មា​ត​ហ្វូ​ន​នេះ​មាន​កម្រាស់​ស្តើង ត្រឹមតែ 6.7 ម​ម និង​ទំងន់​ត្រឹមតែ 143 ក្រាម តែ​ប៉ុណ្ណោះ​។

samsung-galaxy-c5
samsung-galaxy-c5
samsung-galaxy-c5
samsung-galaxy-c5

ចំពោះ​កំលាំង​ម៉ាស៊ីន​របស់​វា​វិញ CPU 1.5GHz ដែល​មាន CPU ចំនួន ៨​គ្រាប់ ដែល​ប្រើ​បន្ទះ​ឈី​ប​ប្រភេទ Qualcomm Snapdragon 617  អមដោយរ៉េ​ម​ទំហំ 4GB, អង្គ​ផ្ទុក​ទិន្នន័យ​ក្នុង​ម៉ាស៊ីន 32GB/64GB និង​អាច​បង្កើន​ទំហំ​បាន 128GB ។ ហើយ​កាមេរ៉ា​ក្រោយ​ទំហំ 16 មេ​ហ្គា​ភិ​ច​សែ​ល និង​Dual LED flash ដែល​អាច​ថតរូប​បាន​កម្រិត Full-HD  f/1.9 និង​កាមេរ៉ា​ខាង​មុខ​ទំហំ 8.0 មេ​ហ្គា​ភិ​ច​សែ​ល ដែល​អាច​រូប​បាន​ច្បាស់​ល្អ​សម្រាប់​អ្នក​ចូល​ចិត្ត​ថតរូប selfies​។

samsung-galaxy-c5
samsung-galaxy-c5

Samsung Galaxy C5 ក៏​បំពាក់​នូវ​បច្ចេកវិទ្យា Fingerprint Sensor សម្រាប់​ដោះ​សោ ​ទំហំ​ថ្ម 2,600mAh ហើយ​ដំណើរការ Android 6.0 Marshmallow និង​មាន​៤ ពណ៌​សម្រាប់​ជ្រើសរើស​គឺ ពណ៌​មាស ពណ៌​ស៊ី​ជម្ពូរ ពណ៌​ទឹកប្រាក់ និង​ពណ៌​ប្រផេះ​។

https://www.youtube.com/watch?v=bgKQ4LnBDo8