យើងបានដឹងហើយថា Samsung Galaxy S7 and S7 Edge សុទ្ធសឹងជា Smart Phone ដែលមានបច្ចេកវិទ្យាទំនើបៗជាច្រើន ពិសេសសម្រាប់ដែលអ្នកចូលចិត្តថតរូប ព្រោះកាមម៉េរាខាងក្រោយរបស់វាមានទំហំ 12 មេហ្គាភិចសែល អាចថតរូបបានច្បាស់ល្អទោះបីមិនមានពន្លឺគ្រប់គ្រាន់ក៏ដោយ។


ហើយឥឡូវកាន់តែពិសេសទៅទៀត ក្រុមហ៊ុន Samsung បានបង្កើត Lens Cover សម្រាប់បំពាក់នៅលើ Samsung Galaxy S7 and S7 Edge ដើម្បីថតរូបកាន់តែច្បាស់ថែមមួយកំរិតទៀត សម្រាប់អ្នកដែលចូលចិត្តថតរូប។

