អូហូ! រសជាតិថ្មីទៀតហើយពី Swensen’s ម្ដងនេះត្រឡប់មកជាមួយរសជាតិទុរេនម៉ាន់ថង ក្លិនឈ្ងុយៗ គួបផ្សំជាមួយបាយដំណើបផ្កាអញ្ជ័នទៀត មើលរូបរាងពីក្រៅក៏ទំនង ហើយរសជាតិវិញ និយាយពីថា ម៉ាអ៊ែមហ្មង! ប្រញាប់ទៅសាកណា ព្រោះការផ្ដល់ជូននូវរសជាតិនេះមានកំណត់។



ក្នុងខែថ្មីនេះ ហាងការ៉េម ស្វិនសិន បានណែនាំមកនូវ ការ៉េម រសជាតិទុរេនម៉ាន់ថង ជាមួយនឹងបាយដំណើប ផ្កាអញ្ជ័ន ដ៏ឆ្ងាញ់ពិសាជូនដល់លោកអ្នក។ រសជាតិដ៏ផ្អែមត្រជាក់នៃផ្លែទុរេនម៉ាន់ថង ពិតៗត្រូវបានកែច្នៃជារសជាតិការ៉េមថ្មី រួមបញ្ចូលជាមួយបាយដំណើបផ្កាអញ្ជ័ន ដែលនាំយកអារម្មណ៍លោកអ្នកអោយស្រស់ស្រាយ។



សម្រាប់រសជាតិថ្មីនេះ ពីហាងការ៉េមស្វិនសិន ក៏មានជាប្រភេទ ទុរេនម៉ាន់ថង ឌីឡែន៍ ទុរេនម៉ាន់ថងទ្រីអូ ទុរេនម៉ាន់ថងដូអូ និង ទុរេនម៉ាន់ថងហឺរីខេក។ ប្រញាប់ឡើង!សាកការ៉េមរសជាតិទុរេនម៉ាន់ថង បាយដំណើបអញ្ជ័ន នៅគ្រប់សាខាស្វិនសិន ទូទាំងប្រទេស ជាមួយការផ្ដល់ជូនមានកំណត់។




ហាង Swensen’s
លេខទូរស័ព្ទ៖ 023 880 880
ទីតាំង៖ គ្រប់ហាង Swensen’s ទូទាំងប្រទេស
វីដេអូ៖