ដឹងតែជក់ចិត្ត ដិតអារម្មណ៍ហើយម្ដងនេះ ជាមួយសាច់អាំងទឹកកាពិដែលមានទឹកជ្រលក់ដល់ទៅ៣រសជាតិ សាច់អាំងក្ដៅៗលើអណ្ដាតភ្លើង ជ្រលក់ជាមួយទឹកកាពិ ស្រោចស្រពដោយម្ទេសហិរៗទៀត និយាយពីថា ម៉ាអ៊ែមហ្មង។ ចាំអីទៀត? ប្រញាប់ណាត់គ្នាអោយហើយមកទាន់នៅមានប្រូម៉ូសិនបញ្ចុះតម្លៃ ២០% ថែមទៀតផង។
ធុញថប់នឹងបរិយាកាសហុយផ្សែង ពេលកំពុងញ៉ាំសាច់អាំងមែនទេ? នៅហាង ស្រូវមាស សាច់អាំងទឹកកាពិ ៣ រសជាតិ លោកអ្នកអាចញ៉ាំសាច់អាំងយ៉ាង ឈ្ងុយឆ្ងាញ់ មិនបាច់ធុញថប់នឹងផ្សែងភ្លើងនោះទេ ព្រោះនៅទីនេះមានបំពាក់ឧបករណ៍ស្រូបផ្សែង ធ្វើអោយការញ៉ាំអាហាររបស់អ្នកកាន់តែមានផាសុកភាព ជាមួយចង្ក្រាន្តធ្យូងសម្រាប់អាំងសាច់ជាច្រើនមុខ ស្រោចស្រពដោយទឹកជ្រលក់ប្លែកៗ ញ៉ាំហើយជក់ចិត្ត ដិតអារម្មណ៍តែម្ដង។
ស្ថិតក្នុងទីតាំង ធំទូលាយ ជាមួយសាច់ស្រស់ៗ គ្រឿងសមុទ្រថ្មីៗ ម្ហូបប្លែកៗជាច្រើនមុខ និងទឹកជ្រលក់បីមុខ ដូចជា៖ ទឹកកាពិ ទឹកតៅហ៊ូ និង ទឹកប្រហុក ធ្វើអោយការជួបជុំរបស់លោកអ្នកកាន់តែរីករាយ។ អ្វីដែលកាន់តែពិសេសនោះគឺមានការបញ្ចុះតម្លៃ ២០% លើប្រភេទសាច់អាំង និងគ្រឿងសមុទ្រចាប់ពីថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០១៨ ដល់ ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៨ ។ តោះ ណាត់គ្នាអោយហើយមកទាន់មានប្រូម៉ូសិន។
បញ្ចាក់៖ បញ្ចុះតម្លៃ ២០% លើសាច់អាំងនិងគ្រឿងសមុទ្រគ្រប់មុខចាប់ពីថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០១៨ ដល់ ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៨
ហាង ស្រូវមាស សាច់អាំងទឹកកាពិ ៣ រសជាតិ
លេខទូរស័ព្ទ៖ 015 866 777 | 089 929 779
ទីតាំង៖ ផ្ទះលេខ១៦៨ ផ្លូវលេខ ១០០៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ
វីដេអូ៖