ក្រៅពីដើរលេងតាមប្រាសាទ កសិដ្ឋានសូត្រអង្គរ​ ក៏ជាទីកន្លែងមួយដែលអ្នកគួរទៅទស្សនា

0
1385

ក្រៅពីការធ្វើដំណើរកំសាន្តទស្សនាប្រាសាទបុរាណ ខេត្តសៀមរាបក៏មានកន្លែងកម្សាន្តជាច្រើនទៀត ជាក់ស្តែងដូចជាកសិដ្ឋានសូត្រអង្គរ ស្ថិតនៅស្រុកពួក (ធ្វើដំណើរចេញពីក្រុងសៀមរាបរយៈពេល២០នាទី)​ កសិដ្ឋានសូត្រមួយនេះ ផ្តល់ឱ្យ​លោកអ្នក​​
បានទស្សនាស្វែងយល់ពីការដាំដើមមន​ រហូត​​​ដល់​ការ​ផលិត​ក្រណាត់សូត្រ ​និងផលិតផល​បន្ទាប់បន្សំ ធ្វើពីសូត្រ ដែលធ្វើការបង្ហាញដោយមានមគ្គុទ្ទេសក៍។ កសិដ្ឋានសូត្រ​មាន​ទំហំ៨ហិកតា​ដែល​ក្នុង​នោះ​​​​៥ហិកតាត្រូវបាន ប្រើសម្រាប់ដាំដើមមន លោកអ្នកនឹងរីករាយជាមួយកន្លែង​ដ៏​ស្រស់​ស្អាត​នេះ ព្រមទាំង​​បាន​​ដឹង​អំពីដំណើរការផលិត សូត្រ​ដែលមានលក្ខណៈអស្ចារ្យ។

View this post on Instagram

They offer free tours. Checkout their website for more information. Trust me, you’ll not regret it. http://www.artisansdangkor.com/

A post shared by Josh Denzel (@joshydd11) on

ក្នុងកំឡុងពេលទស្សនារបស់លោកអ្នក មគ្គុទ្ទេសក៍នឹងរៀបរាប់ជំរាបដោយលម្អិតអំពី​ពូជ​មន ការចិញ្ចឹម​ដង្កូវនាង ការស្រាវសំបុកដង្កូវនាង ការរៀបចំសរសៃសូត្រ បច្ចេកទេសចងកៀត (ចង-ជ្រលក់ពណ៌​សរ​សៃ​សូត្រ​) និងការ​ត្បាញសូត្រ។ ហើយ លោកអ្នកនឹងជក់ចិត្តដិតអារម្មណ៍ជាមួយភាពប៉ិនប្រសប់របស់​​សិប្បករ​​រ​បស់​​យើង​​ក្នុងការធ្វើការជាមួយសរសៃ​សូត្រ​​។

កសិដ្ឋានសូត្រអង្គរ ក៏មានហាងធំមួយផងដែរ នៅទីនោះ​លោកអ្នកអាចជាវផលិតផលធ្វើ​អំ​ពី​សូត្រ​មាន​គុណ​ភាពខ្ពស់ ដែលត្រូវបានផលិតនៅក្នុងរោងសិប្បកម្មដែលលោកអ្នកទើបបានទស្សនារួច។មិនត្រឹមតែប៉ុណ្ណោះ សិប្បករអង្គរក៏មានរថយន្តជូនលោកអ្នកទៅទស្សនាកសិដ្ឋានសូត្រអង្គរដោយ​ឥតគិតថ្លៃផងដែរ​ ដែលមានការចេញ​ដំណើរ​ជា​រៀង​រាល់​ថ្ងៃ​ពី​ហាង​សិប្បករ​អង្គរ​នៅសៀមរាប នៅម៉ោង ៩:៣០ ព្រឹក និង ម៉ោង ១:៣០រសៀល។ ការកក់ទុកកន្លែងជាមុន​ អាចធ្វើ​នៅហាងសិប្បករ​អង្គរ​នៅសៀមរាបដោយផ្ទាល់​ ។

ប្រសិនលោកអ្នកចង់ទៅទស្សនាកសិដ្ឋានសូត្រដោយមធ្យោបាយផ្ទាល់ខ្លួន លោកអ្នកអាចប្រាប់អ្នកបើកបររថយន្ត​ឬរ៉ឺម៉កឱ្យជូនលោកអ្នកទៅកសិដ្ឋានសូត្រដែលស្ថិតនៅក្នុងស្រុកពួក ជាទីតាំងដែលប្រជាជនខ្មែរទូទៅ​ស្គាល់​ច្បាស់​។ កសិដ្ឋានសូត្រ មានទីតាំងស្ថិតនៅក្បែរផ្លូវជាតិលេខ៦ (ឆ្ពោះទៅប៉ោយប៉ែត) នៅខាងស្តាំដៃដែល​មាន​​​ផ្ទាំង​​សញ្ញា​ធំមួយបង្ហាញប្រាប់ពីផ្លូវចូល។