ទ្រាំកើតដែរហី! ទំនងយ៉ាងហ្នឹង ធ្វើបាបផ្លូវចិត្តចែៗយើងទៀតហើយ បុកល្ហុងមានគ្រប់មុខហ្មង និយានមែនអោយតែចុងភៅចំណាន គឺចានណាក៏ឆ្ងាញ់ដែរ ហើយមោះមានគីឡូញ៉ាំបុកល្ហុងហឹរៗជុំគ្នាអត់សំណព្វចិត្តទាំងឡាយ។




ក្រោយពីឃើញសកម្មភាពបុកល្ហុងរបស់ចុងភៅចំណានរួចមក ទឹកមាត់ចាប់ផ្តើមស្រក់មកបណ្តើរហើយ បើរបស់ញ៉ាំបែបហឹរៗចឹងទុកចិត្តអោយ ហាង បុកម្ទេស ព្រោះថាគ្រឿងផ្សំមកពីប្រទេសថៃផ្ទាល់តែម្តង ធានាថា ចង់ហឹរប៉ុណ្ណាក៏បានដែរកម្មង់ហឹរបានហឹរ រសជាតិក៏ឆ្ងាញ់ទៀត មុខម្ហូបគ្រឿងបុកប្រចាំហាងផ្ទាល់ មានដូចជា៖ បុកល្ហុងក្តាមប្រៃ បុកពោត បុកកំពីងរាជ បុកស្វាយក្តាមប្រៃ បុកម្កាក់ក្តាមប្រៃ បុកងាវ ញាំមី ញាំមីសួ នៅមានច្រើនទៀត រសជាតិដឹងតែឆ្ងាញ់ប្លែកមាត់ ។




ក្រៅពីម្ហូបអាហារប្រភេទគ្រឿងបុកសម្រាប់ហាងផ្ទាល់ ក៏នៅមានគ្រឿងអាំងទៀតដូចជា៖ សា្លបមាន់ ភ្លៅមាន់ កង្កែបអាំង មិនតែប៉ុណ្ណោះនៅមានកាហ្វេ និង ភេសជ្ជៈច្រើនរសជាតិផ្សេងទៀតផងដែរ។ ចឹងសំណព្វចិត្តនារីៗត្រៀមណា ញ៉ាំបុកល្ហុងហឹរៗជុំមិត្ត ឆ្ងាញ់ជុំគ្នាម្តងមើល៍ ហើយទីតាំងហាង បុកម្ទេស គឺនៅផ្លូវ90 ក្រោយក្រសួងហិរញវត្ថុ ក្បែរមន្ទីពេទ្យគុន្ធបុប្ផា ។ អូ! ភ្លេចប្រាប់ប្រសិនបើលោកអ្នករវល់មិនអាចទៅញ៉ាំផ្ទាល់ ក៏អាចធ្វើការកម្មង់យកទៅញ៉ាំបាន។






ហាង បុកម្ទេស
ទីតាំង៖ផ្ទះលេខ39 នៅផ្លូវ 90 ក្រោយក្រសួងហិរញវត្ថុ ក្បែរមន្ទីពេទ្យគុន្ធបុប្ផា
លេខទូរស័ព្ទ៖ 016 642 246 / 078 73 48 35
វីដេអូ៖