នរណាមិនស្គាល់ពូនំប៉ាវ ដែលលក់នំប៉ាវនៅជិតស្តុបគិរីរម្យអស់រយៈពេលជាង ២០ឆ្នាំហើយនោះ។ និយាយពីថានំរបស់គាត់គឺមានរសជាតិឆ្ងាញ់ដែលធ្វើអោយម៉ូយរបស់គាត់គាំទ្រចាប់តាំងពីលោកពូចាប់ផ្ដើមបើកលក់ រហូតមកដល់ពេលនេះ ដែលអ្នកខ្លះញ៉ាំតាំងពីនៅរៀន រហូតដល់ចេញធ្វើការ មានគ្រួរសារកូនមួយ កូនពីរ ហើយក៏ល្ងាចឡើងនៅមកទិញនំប៉ាវលោកពូជាញឹកញយដែរ។



មូលហេតុដែលធ្វើអោយម៉ូយរបស់លោកពូនំប៉ាវ តែងតែគាំទ្រនំប៉ាវរបស់លោកពូនោះ ក៏ព្រោះតែនំរបស់លោកពូធ្វើដោយខ្លួនឯងផ្ទាល់មានរសជាតិឆ្ងាញ់ និងមានរហូតទៅដល់ ៤រសជាតិដែលអាចធ្វើអោយអតិជនជ្រើសរើសតាមចំណូលចិត្តរបស់ខ្លួន។ នំប៉ាវទាំង ៤រសជាតិមានដូចជា៖ រសជាតិត្រាវ រសជាតិសណ្ដែក រសជាតិបន្លែ និងនំប៉ាវអត់ស្នូល(ពណ៌ស, ពណ៌បៃតង) ដែលគ្រប់រសជាតិនំទាំងអស់អាចជ្រលក់ជាមួយទឹកសៀង ដ៏មានរសជាតិឆ្ងាញ់ពិសេសប្រចាំហាង។



អ្វីដែលគួរអោយចាប់អារម្មណ៍ថែមទៀតនោះ គឺនំប៉ាវទាំង ៤រសជាតិនេះ មួយតម្លៃត្រឹមតែ ១០០០៛តែប៉ុណ្ណោះ ដោយសារតែនំឆ្ងាញ់ និងតម្លៃធូរថ្លៃបែបនេះហើយ ធ្វើអោយលោកពូនំប៉ាវ អាចលក់នំបានចាប់ពី៤០០ ទៅ៥០០នំក្នុងមួយថ្ងៃ។ បើមិនទាន់បានស្គាល់រសជាតិនំប៉ាវដ៏ល្បីនេះទេ ឆាប់មកញ៉ាំមកណាព្រោះថាឆ្ងាញ់ណាស់ណា Admin ទៅថ្ងៃមុនដាក់អស់បួនប្រាំនំឯណោះម្នាក់ឯង ព្រោះតែសាច់នំទន់ៗដ៏មានរសជាតិ ហើយជ្រលក់ជាមួយទឹកសៀងទៀតជាតិតិចអី៕



ហាង ពូនំប៉ាវ
លេខទូរសព្ទ៖ 012 81 11 69
ទីតាំង៖ មហាវិថីព្រះសីហនុ ជិតស្តុបគិរីរម្យ
វីដេអូ៖