ពិតជាមិនធម្មតា ស្នាដៃល្អ ចេកចៀនពិសេស ជាហាងដែលមានអាយុកាលជាង២០ឆ្នាំមកហើយគិតមកដល់ពេលនេះ ដែលទទួលបានការគាំទ្រខ្លាំងពីអតិថិជនមួយថ្ងៃៗភ្ញៀវចូលទិញមិនដែលចេះស្ងាត់ម៉េច។ ជាពិសេសម៉ូយៗខ្លះញ៊ាំតាំងពីក្មេងរហូតដល់មានគ្រួសារហើយក៏នៅតែមកទិញញ៊ាំជារឿយៗថែមទៀត។
អ្វីដែលធ្វើអោយហាង ស្នាដៃល្អ ចេកចៀនពិសេស បែបនេះក៏ដោយសារតែចេកចៀន ដំឡូងចៀន ត្រាវចៀន ឆាយ៉ និងតាម៉ៅតែគឺមានរសជាតិឆ្ងាញ់ស្រួយស្រឹប និងមានក្លិនឈ្ងុយដែលធ្វើញ៊ាំហើយមានអារម្មណ៍ថាចង់ញ៊ាំទៀត។ ក្នុងចំណោមប៉ុន្មានមុខខាងលើនេះចេកចៀន គឺលក់ដាច់ខ្លាំងជាងគេដែលក្នុងមួយថ្ងៃអស់ចេកចាប់ពី៦០ស្និត ដល់៨០ស្និតឯណោះ។ ឯដំឡូងចៀន ត្រាវចៀន ក្នុងមួយថ្ងៃ៥០គីឡូ សាយ៉ស្នូលអស់ចាប់ពី១០ ទៅ១៥គីឡូ និងតាម៉ៅតែលក់អស់ពី១៥០នំ ទៅ២០០នំ។ ហើយសម្រាប់តាម៉ៅតែ នេះគឺជានំម្យ៉ាងដែលមានស្នូលអំបុក និងចេកពងមាន់ វាពិតជាប្លែកដែលអ្នកមិនធ្លាប់ញ៊ាំគួរតែសាកភ្លក្សម្ដងអោយបានស្គាល់រសជាតិ។
អង្គុយៗនឹកឃ្លានចេកចៀន ដំឡូងចៀន ត្រាវចៀន ឆាយ៉ និងតាម៉ៅតែ កុំភ្លេចមកហាង ស្នាដៃល្អ ចេកចៀនពិសេស ធានាថាស្រួយឆ្ងាញ់មិនអោយខកបំណង និងមានពីរសាខាគឺសាខាទី១ ផ្លូវម៉ៅសេទុង(ជិតស្តុបពេទ្យចិន) និងសាខាទី២ ផ្លូវកម្ពុជាក្រោម(ជិតស្តុបសន្ធរម៉ុក)៕
ហាង ស្នាដៃល្អ ចេកចៀនពិសេស
លេខទូរសព្ទ៖ 077 21 24 25 / 098 71 24 25
ទីតាំង៖ សាខាទី១ ផ្លូវម៉ៅសេទុង(ជិតស្តុបទូតចិន)
សាខាទី២ ផ្លូវកម្ពុជាក្រោម(ជិតស្តុបសន្ធរម៉ុក)
វីដេអូ៖