មានដឹងអត់! ហាង បបរឈាមជ្រូក៦៣ ដែលល្បីនៅម្លុកបឹងកេងកងប្តូរទីតាំងថ្មីឈ្មោះថ្មីមកបុរីកីឡាហើយ

ហាង ខនជឺ៦៣ (អតីតហាង បបរឈាមជ្រូក៦៣)

0
3122

អ្នកដែលចូលចិត្តញ៊ាំបបរភាគច្រើនច្បាស់ជាធ្លាប់ស្គាល់ហាង បបរឈាមជ្រូក៦៣ ដែលល្បីនៅម្លុកបឹងកេងកងពីមុនមកហើយ ពេលនេះហាងបបរដ៏ល្បីប្ដូរឈ្មោះថ្មីគឺ ខនជី៦៣ Congee 63 ដែលស្ថិតនៅទីតាំងថ្មី(ម្លុកបុរីកីឡា)ផ្ទះលេខ១៥៤ ផ្លូវលេខ១៣៤ សង្កាត់វាលវង្ស ខណ្ឌ៧មករា(ចុចទីនេះ)។ តោះស្គាល់ទីតាំងថ្មីបែបនេះហើយមិនថាម៉ូយចាស់ម៉ូយថ្មី រឺអ្នកដែលមានបំណងចង់មកភ្លក្សរសជាតិបបរដ៏ល្បីមួយនេះកុំភ្លេចណាត់គ្នាមកលឿនមករបស់ឆ្ងាញ់បែបនេះកុំទុកយូរ។

ហាង ខនជឺ៦៣ (អតីតហាង បបរឈាមជ្រូក៦៣)
ហាង ខនជឺ៦៣ (អតីតហាង បបរឈាមជ្រូក៦៣)
ហាង ខនជឺ៦៣ (អតីតហាង បបរឈាមជ្រូក៦៣)

អ្នកដែលមិនទាន់បានមកញ៊ាំច្បាស់ជាចង់ដឹងណាស់ហើយថានៅទីនេះមានបបរអ្វីញ៊ាំខ្លះហើយពិសេសៗបែបណាខ្លះ ចាំAdminខ្សឹបប្រាប់គឺថាមានច្រើនមុខណាស់ដូចជា៖ បបរឈាមជ្រូក, បបរមាន់ពិសេស, បបរមាន់, បបរត្រី, បបរលតក្រចកជើងជ្រូក, បបរលតសាច់មាន់, បបរលតប្រហិតត្រីឆ្លាត, បបរបាញ់កាញ់ក្រចកជើងជ្រូក, បបរបាញ់កាញ់សាច់មាន់, បបរបាញ់កាញ់សាច់ត្រី និងបបរបាញ់កាញ់ប្រហិតត្រីឆ្លាត។ ក្នុងចំណោមបបរទាំងអស់នេះបបរឈាមជ្រូក គឺជាបបរដែលលក់ដាច់ខ្លាំងជាងគេជាប់ឈ្មោះល្បីប្រចាំហាង​ ហើយអ្វីដែលពិសេសនោះគឺថាមានរសជាតិឆ្ងាញ់ និងមិនមានធំក្លិនដែលរំខានអារម្មណ៍ក្នុងការញ៊ាំ។

ហាង ខនជឺ៦៣ (អតីតហាង បបរឈាមជ្រូក៦៣)
ហាង ខនជឺ៦៣ (អតីតហាង បបរឈាមជ្រូក៦៣)
ហាង ខនជឺ៦៣ (អតីតហាង បបរឈាមជ្រូក៦៣)

ក្រៅពីបបរ ហាង ខនជី៦៣ Congee 63 (អតីតហាង បបរឈាមជ្រូក៦៣)ក៏មានលក់នូវមុខម្ហូបកុម្ម៉ងម្ហូបបែបខ្មែរ និងភេសជ្ជៈជាច្រើនមុខថែមទៀតផង។ ណ្ហើយ នៅចាំអីទៀតកន្លែងឆ្ងាញ់មានបបរដ៏ល្បី ម្ហូបកុម្ម៉ងម្ហូបបែបខ្មែរ និងភេសជ្ជៈបែបនេះរំលងមិនបានទេណា ហើយសុទ្ធតែឆ្ងាញ់ៗទៀតបែបនេះមានតែដាក់ម៉ាតឹងពោះហើយ៕ (ហាង ចាប់បើកពីម៉ោង ​៧ព្រឹក ដល់ម៉ោង ៧យប់)

ហាង ខនជឺ៦៣ (អតីតហាង បបរឈាមជ្រូក៦៣)
ហាង ខនជឺ៦៣ (អតីតហាង បបរឈាមជ្រូក៦៣)
ហាង ខនជឺ៦៣ (អតីតហាង បបរឈាមជ្រូក៦៣)
ហាង ខនជឺ៦៣ (អតីតហាង បបរឈាមជ្រូក៦៣)
ហាង ខនជឺ៦៣ (អតីតហាង បបរឈាមជ្រូក៦៣)
ហាង ខនជឺ៦៣ (អតីតហាង បបរឈាមជ្រូក៦៣)

ហាង ខនជី៦៣ Congee 63 (អតីតហាង បបរឈាមជ្រូក៦៣)
លេខទូរសព្ទ៖​ 012 224 498
ទីតាំង៖ ស្ថិតនៅទីតាំងថ្មី(ម្លុកបុរីកីឡា)ផ្ទះលេខ១៥៤ ផ្លូវលេខ១៣៤ សង្កាត់វាលវង្ស ខណ្ឌ៧មករា
ផែនទី៖ ចុចទីនេះ

វីដេអូ៖