តោះៗ អ្នកប្លុកពោធិ៍ចិនតុង អ្នកប្លុកចោមចៅ និងអ្នកផ្សារដីហុយចង់ដឹងអត់ថាកន្លែងណាមានបាញ់ឆែវ សាច់គោអាំង ពោះគោទឹកប្រហុកឆ្ងាញ់ ហើយនៅមិនឆ្ងាយនោះ។ ណ្ហើយ និយាយទៅអោយតែមានកន្លែងញ៊ាំ Admin មិនដែរលាក់ទេ ពេលនេះសម្រាប់អ្នកដែលនៅប្លុកទាំង៣ខាងលើ នឹកចង់ញ៊ាំអ្វីទាំងអស់នេះកុំភ្លេចមក ហាង លីម88 សាច់គោអាំង និងបាញ់ឆែវ ព្រោះថាកន្លែងនេះនៅមិនឆ្ងាយពីអ្នកទាំងអស់គ្នាទេ គឺស្ថិតនៅផ្លូ១០៥K សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ហួសវត្តក្រាំងធ្នង់ចម្ងាយ៧០០ម៉ែត្រ ទល់មុខការ៉ាស់សាំងTOTAL ។



ហាង លីម88 សាច់គោអាំង និងបាញ់ឆែវ មានលក់បាញ់ឆែវ បាញ់ហយ សាច់គោអាំង ពោះគោទឹកប្រហុក និងគោឡើងភ្នំ សម្រាប់មុខម្ហូបទាំងនេះគឺសុទ្ធតែជាមុខម្ហូបដែលទទួលបានការគាំទ្រខ្លាំងពីអតិថិជន។ ចំពោះមុខម្ហូបដែលជាប់ឈ្មោះជាមុខប្រចាំហាងលក់ដាច់ខ្លាំងជាងគេក្នុងចំណោមមុខម្ហូបទាំងអស់គឺបាញ់ឆែវ និងសាច់គោអាំង ដែរពីរមុខនេះអោយតែភ្ញៀវមកញ៊ាំគឺមិនដែលរំលងនោះទេ។



ម៉ោះៗ ស្គាល់កន្លែងញ៊ាំបែបនេះហើយ ពិតជាមិនអាចរំលងបានទេ ជាពិសេសមានមុខម្ហូបច្រើនបែបនេះទៀតបានទៅដល់សប្បាយមាត់ញ៊ាំតិចអី។ ហើយមិនថាតែអ្នកនៅប្លុកនេះទេណា អ្នកដែលទៅកំពត ទៅកំពង់សោមជិះកាត់ហាង លីម88 សាច់គោអាំង និងបាញ់ឆែវ កុំភ្លេចចូលញ៊ាំណា របស់ឆ្ងាញ់រង់ចាំលោកអ្នក?៕








ហាង លីម88 សាច់គោអាំង និងបាញ់ឆែវ
លេខទូរសព្ទ៖ 017 76 77 22 / 070 76 77 22
ទីតាំង៖ ស្ថិតនៅផ្លូ១០៥K សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (ហួសវត្តក្រាំងធ្នង់ចម្ងាយ៧០០ម៉ែត្រ ទល់មុខការ៉ាស់សាំងTOTAL)
វីដេអូ៖