ល្ងាចឡើងនឹកឃ្លានគ្រឿងសមុទ្រអាំងស្រស់ៗថ្មីៗ ឆ្ងាញ់ តម្លៃសមរម្យ មកទួលទំពូងមក ដឹងតែអ៉េមហើយ គឺអាហារដ្ឋាន ភ្នំពេញមីស្ទ័រក្រេប ព្រោះថាទីនេះពេញនិយមណាស់មិនហាយសូទេ គឺសាមញ្ញៗ តម្លៃក៏យើងអាចទទួលយកបាន អ្នកគ្រប់គ្នាមិនខ្លាចនឹងចូលញ៊ាំនោះទេ។



អាហារដ្ឋាន ភ្នំពេញមីស្ទ័រក្រេប មានទីតាំងនៅខាងត្បូងផ្សារទូលទំពូង គឺមានលក់នូវមុខម្ហូបគ្រឿងសមុទ្រជាច្រើនមុខដូចជា មឹក ក្ដាម បង្គារ អយស្ទ័រ ងាវ ដែលភ្ញៀវអាចកុម្ម៉ងធ្វើជាមុខម្ហូបតាមចំណូលចិត្ត ហើយអ្វីដែលអតិថិជនភាគច្រើន កុម្មង់ញ៊ាំជាញឹកញាប់នោះគឺ ស៊ុបកន្ធាយ ព្រោះវាមានរសជាតិឆ្ងាញ់ ហើយក្តៅៗត្រូវនិងអាកាសធាតុត្រជាក់ៗចឹងណាស់ ។



ចឹងបើបានស្គាល់ហើយ ចំណាំកន្លែងទុកណា កន្លែងល្អ កន្លែងពេញនិយម តម្លៃសមរម្យ អាចទទួលយកបានគឺមាននៅ អាហារដ្ឋាន ភ្នំពេញមីស្ទ័រក្រេប គ្រឿងផ្សំនៃមុខម្ហូបគឺថ្មីៗ និងស្រស់ៗជាប្រចាំរៀងរាល់ថ្ងៃ។ហើយមិនតែប៉ុណ្ណោះសម្រាប់ផ្ទាល់ក៏មានទទួលរៀបចំ សេវាម្ហូបចម្អិន រឺនៅតាមកម្មវិធីផ្សេងៗដូចជា៖
- បាប៊ឺឃ្យូ ញ៊ាំនៅផ្ទះដោយខ្លួនឯង
- ខួបកំណើរ ឬជប់លៀង
- ភ្ជាប់ពាក្យឬ កម្មវិធីមង្គលការ






អាហារដ្ឋាន ភ្នំពេញមីស្ទ័រក្រេប
លេខទូរសព្ទ៖ 017 998 757 / 093 382 008 / 077 323 135
ទីតាំង៖ សាខាទី១៖ ផ្លូវ៤៥០ ខាងត្បូងផ្សារទួលទំពូង
សាខាទី២៖ ផ្លូវ៤៣០ កែងផ្លូវ៤៥០ ទល់មុខការ៉ាស់សាំងPTT
(ចាប់បើកពីម៉ោង៥ និង៣០នាទី ដល់ម៉ោង១០យប់)
វីដេអូ៖