ចូលចិត្តញ៊ាំនំបញ្ចុកស្រុះមែនអត់ ហើយស្គាល់កន្លែងណាឆ្ងាញ់ មានជម្រើសច្រើនហើយឬនៅ? ថ្ងៃនេះ Admin ប្រាប់កន្លែងមួយអោយបានស្គាល់សម្រាប់អ្នកដែលនិយមចូលចិត្តញ៊ាំនំបញ្ចុកស្រុះ ហើយមិនទាន់បានស្គាល់ នៅម្តុំផ្សារកណ្តាល ល្បីមែនលក់ដាច់ខ្លាំងទៀតផង នោះគឺ ផ្ទះនំបញ្ចុកស្រុះ ផ្សារកណ្តាល។



និយាយពិតមែន សម្រាប់ហាង ផ្ទះនំបញ្ចុកស្រុះ គឺល្បីមែនភាគច្រើនគេនិយមទៅញ៊ាំនៅទីនោះណាស់ ដោយាសារតែរសជាតិនំបញ្ចុកគាត់ និងមានជម្រើសច្រើនមុខ មានទាំងឈុតធំ ឈុតតូច សម្រាប់រើសតាមចំណង់ចំណូលចិត្ត ។ ក្រៅពីនំបញ្ចុកស្រុះ កន្លែងគាត់ក៏មានដូចជា៖ នំបញ្ចុកខួរក្តាម នំបញ្ចុកក្បាលត្រី បញ្ចុកសាច់ត្រី គួងសាច់បង្គា គួងសាច់ជ្រូក និយាយទៅគឺសុទ្ធតែជាមុខម្ហូបលក់ដាច់ខ្លាំងប្រចាំហាងគាត់។



មោះចឹងសម្រាប់អ្នកដែលមិនទាន់បានស្គាល់ អាចសាកបានណាហាង ផ្ទះនំបញ្ចុកស្រុះ ផ្សារកណ្តាល ជម្រើសច្រើន រសជាតិឆ្ងាញ់ប្លែក ហើយប្រសិនបើលោកអ្នករវល់ជាមួយការងារ ឬមិនចង់ចេញក្រៅផ្ទះ លោកអ្នកក៏អាចធ្វើការកុម្មង់បានតាមលេខទូរសព្ទ៖ 012 280 861098 280 861010 502 399 សម្រាប់សេវាកម្មដឹកជញ្ជូនគិតតាមជិត ឬ ឆ្ងាយ ។






ហាង ផ្ទះនំបញ្ចុកស្រុះ
ទីតាំង៖ ផ្ទះលេខ 153 ផ្លូវ 13 ទល់មុខផ្សារកណ្តាល
លេខទូរសព្ទ៖ 012 280 861098 280 861010 502 399
បើកលក់ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង៩យប់
វីដេអូ