ចេញមុខមក អ្នកដែលនិយមចូលចិត្តរសជាតិបែបចិន ធ្លាប់ទៅសាកហើយឬនៅ? ហាង ស្ពៃអាំប់ម៉ាឡាផត Spice Up Mala Pot សម្រាប់Admin សាករួចហើយ រសជាតិឆ្ងាញ់ប្លែកមែន មួយវិញទៀតសម្រាប់អ្នកមានចំណង់ចំណូលចិត្តញ៊ាំ ប្រភេទសាច់អ្វី បន្លែមួយណា អាចចាប់យកដោយខ្លួនឯង រួចយកទៅកន្លែងគិតលុយ ជ្រើសរើសរសជាតិ ជាការស្រេច ។




និយាយទៅសម្រាប់អ្នកដែលចូលចិត្តញ៊ាំរសជាតិជាប្រភេទស៊ុប ប្រភេទឆា បែបហិរៗរជាតិបែបចិន គឺមិនខកបំណងទេ ចុងភៅជំនាញមានបទពិសោធន៍ច្រើនឆ្នាំខាងម្ហូបចិន គឺជាអ្នកចម្អិនស្រាប់ក្នុងហាង Spice Up Mala Pot ផ្ទាល់។ ចំនុចពិសេសនោះ លោកអ្នកអាចជ្រើសរើសប្រភេទសាច់ ឬបន្លែតាមចំណងចំណូលចិត្តលោកអ្នកបាន ដោយគ្រាន់តែទៅធ្វើការចាប់យក រួចយកមកថ្លឹងគិតលុយ រីឯ តម្លៃវិញគឺ សម្រាប់សាច់ ប្រហិតគ្រប់ប្រភេទ តម្លៃ 1.90 =100g និងតម្លៃបន្លែគ្រប់មុខ មី គុយទាវ តម្លៃ 0.90 =100g ។




ចង់សាកម្ហូបប្លែក រសជាតិបែបចិន កត់ចំណាំទុក ណាត់គ្នាបាន ៤ ទៅ៥នាក់ សាកម្តងមើល៍ ប្លែកមាត់ប៉ុណ្ណា? សម្រាប់ Admin សាករួចហើយ គឺរសជាតិឆ្ងាញ់ប្លែក ហើយទីតាំងរបស់ ហាង ស្ពៃអាំប់ម៉ាឡាផត Spice Up Mala Pot នៅលើផ្លូវត្រសក់ផ្អែម ចាប់បើកពីម៉ោង ១១ព្រឹក ដល់១១យប់ ។








ហាង ស្ពៃអាំប់ម៉ាឡាផត Spice Up Mala Pot
ទីតាំង៖ ផ្ទះលេខ #152, ផ្លូវ 63 (ផ្លូវត្រសក់ផ្អែម), សង្កាត់ចតុមុខ, ខណ្ឌដូនពេញ
លេខទូរសព្ទ៖ 077279777
បើកលក់ពីម៉ោង ១១ព្រឹក ដល់ ១១យប់
វីដេអូ