ជារឿងសាមញ្ញទៅហើយ សម្រាប់ការជួបជុំគ្នា មិនថាលក្ខណៈបងប្អូន ឬក្រុមការងារនោះទេ ឱ្យតែដល់ម៉ោងសម្រាកពីបំពេញការងាររួច តែងតែមានការជួបជុំញ៊ាំអាហារម្តងម្កាលជាក់ជាមិនខាន ក្នុងនោះដែរគ្រប់គ្នាប្រាកដជាចង់បាន ហាងអាហារដែលផ្តល់ជម្រើសច្រើន មុខម្ហូបសម្បូរបែប ងាយស្រួលកុម្មង់តាមចំណង់ចំណូលចិត្ត ដូចនេះ លោកអ្នកអាច មកស្គាល់បាន ហាងLOREM សាច់អាំងទឹកកាពិ ដែលជាហាងដែលល្បី ហើយទទួលបានការពេញនិយមខ្លាំង ពីសំណាក់ភ្ញៀវដែលអញ្ជើញទៅពិសា តែងតែសរសើរពីរសជាតិឆ្ងាញ់ប្លែក ហើយមានច្រើនមុខងាយស្រួលជ្រើសរើស ។



ហាង LOREM សាច់អាំងទឹកកាពិ គឺអតិថិជនភាគច្រើន ធ្លាប់បានស្គាល់រួចមកហើយ បើនិយាយពីភ្ញៀវវិញមានពេញៗហាងតែម្តង អតិថិជននៅពេលដែលមានការជួបជុំ មានគ្នា៤ ទៅ៥នាក់ គាត់តែងតែជ្រើសរើសយកជម្រើសហាងនេះ ដោយសារតែហាង ផ្តល់នៅប្រភេទអាហារច្រើនមុខ ហើយជាប្រភេទឈុតសាច់អាំង ច្រើនឈុត ដែលផ្តល់ភាពងាយស្រួល ពេលទៅមានគ្នាច្រើន ហៅឈុតៗ ញ៊ាំជុំគ្នា ចំណាយតិចតួចញ៊ាំបានឆ្អែត ហើយបានសប្បាយជុំគ្នាទៀតផង។



ជឿជាក់ថាជម្រើសល្អសម្រាប់លោកអ្នកដែលស្វែងរកការទទួលអាហារ មិនថាព្រឹក ថ្ងៃត្រង់ ឬពេលល្ងាច អាចមករកបាននៅហាង LOREM សាច់អាំងទឹកកាពិ ដែលផ្តល់ជូននៅម្ហូបច្រើនមុខ ទីធ្លាធំទូលាយ ងាយស្រួលក្នុងការញ៊ាំ ដូចនេះមិនចាំបាច់ទៅណាទៀតទេ មកហាងLOREM សាច់អាំងទឹកកាពិ មានគ្រប់ជម្រើសហើយ។







ហាង LOREM សាច់អាំងទឹកកាពិ
លេខទូរសព្ទ៖ 093 282 796 / 011 466 446 / 010 590 324 / 086 999 190
ទីតាំង៖ ផ្ទះលេខ 19 ផ្លូវ 488 សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ
បើកលក់ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង១២យប់
វីដេអូ