ល្ងាចនេះ អ្នកនៅម្តុំសែនសុខ ជិតផ្សារឈូកមាស នឹកឃ្លានសាច់អាំងញុាំប៉ូវៗ? កម្លាំង កុំបាច់ជិះទៅណាឆ្ងាយ ជិតៗហ្នឹងបានហើយ មកត្រឹម តារានីសាច់អាំង សាខាឈូកមាស របស់ញុាំប៉ូវកម្លាំង អត់ខ្វះទេ រសជាតិវិញឆ្ងាញ់ប្លែកមាត់ណាស់ ជាពិសេសរសជាតិទឹកកាពិហ្នឹងតែម្តង? ។



កុំមើលរំលង ប្រសិនបើមានការជួបជុំគ្រួសារ ឬក្រុមការងារ ជួបគ្នាម្តងម្កាល រកកន្លែងញុាំសាច់អាំងទឹកកាពិ រសជាតិឆ្ងាញ់ប្លែក ជម្រើសសាច់ច្រើនមុខ ហើយប្រើប្រាស់តែប្រភេទសាច់ក្នុងស្រុក នោះមករកបាននៅហាង តារានីសាច់អាំង ។ អ្វីដែលកាន់តែផ្តល់ភាពងាយស្រួលនោះ ហាង តារានីសាច់អាំង បន្ថែមសាខាថ្មីនៅម្តុំសែនសុខ ជិតផ្សារឈូកមាស គឺកៀកៗផ្ទះតែម្តង សម្រាប់ទីកន្លែងធំទូលាយខ្លាំងមែនទែន ។





បើអ្នកដែលជាម៉ូយៗ របស់ ហាង តារានីសាច់អាំង កន្លងមកប្រាកដជាបានស្គាល់ពីរសជាតិ នៃសាច់អាំង ក៏ដូចជាទឹកជ្រលក់ប្រចាំហាងផ្ទាល់ហើយ រសជាតិដើមពីខេត្តសៀមរាប គឺរសជាតិឆ្ងាញ់ប្លែកណាស់ ត្រូវជាតិគ្នាជាមួយសាច់តែម្តង អ្វីដែលពិសេសអ្នកដែលមិនធ្លាប់ញុាំទឹកកាពិ ក៏អាចញុាំបានដែរ។ ចឹងល្ងាចនេះ អ្នកនៅម្តុំសែនសុខ ពន្លត់ចង្ក្រាន្តមួយថ្ងៃទៅណា៎ មករកសាច់អាំងទឹកកាពិ នៅ ហាង តារានីសាច់អាំង សាខាឈូកមាស ។








ហាង តារានីសាច់អាំង សាខាឈូកមាស
ទីតាំង៖ ផ្ទះលេខ62 ផ្លូវលេខ 2011 សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (ខាងជេីងផ្សារឈូកមាសប្រហែល 300ម៉្រែត)
លេខទូរសព្ទ៖ 010 33 55 27 / 092 33 55 27