បច្ចុប្បន្នមានសណ្ឋាគារសម្រាប់មនុស្ស សម្រាប់ឆ្កែ និងឆ្មា ប៉ុន្ដែជារឿងចម្លែកមួយដែលសណ្ឋាគារសម្រាប់ «សព» ឬ «Seu Sou» ត្រូវបានបង្កើតឡើង ។ សណ្ឋាគារសម្រាប់សពនេះ គឺជាកន្លែងតម្កល់មុនពេលយកទៅបូជា ។
«Sou Sou» ដែលស្ថិតនៅក្នុងក្រុងកាវ៉ាសាគី ប្រទេសជប៉ុននេះបានរៀបទីតាំងតម្កល់សពដើម្បីឱ្យញាតិមិត្ដ បងប្អូន គោរពបូជាមុនពេលយកទៅបូជា ។
លោក Hisao Takegishi ម្ចាស់សណ្ឋាគារតម្កល់សពដែលបើកតាំងពីឆ្នាំ២០១៤មកនោះឱ្យដឹងថា លោកចង់បង្កើត «មេរុ» សម្រាប់បូជា ប៉ុន្ដែគ្មានទីតាំង ដូច្នេះបើកត្រឹមតែកន្លែងតម្កល់សព មុនពេលយកទៅបូជា ។ សម្រាប់ថ្លៃជួលបន្ទប់ចំនួន៩.០០០យ៉េន ឬប្រហែល១០០ដុល្លារ ក្នុងមួយថ្ងៃ និងអាចដាក់តម្កល់បានមិនលើសពី៤ថ្ងៃ មុនពេលយកសពទៅឈាបនដ្ឋាន ។
សណ្ឋាគារនោះ មានបន្ទប់តម្កល់សពចំនួន១០ និងតុបតែងមិនដូចបន្ទប់តម្កល់សពទូទៅទេ គឺលក្ខណៈជាសណ្ឋាគារ និងគ្មានមឈូសត្រជាក់សម្រាប់រក្សាទុកសព ប៉ុន្ដែប្រើម៉ាសុីនត្រជាក់ជំនួសវិញ ។ ការបើកសណ្ឋាគារ ដើម្បីតម្កល់សពស្ថិតក្នុងទីប្រជុំជននេះធ្វើឱ្យអ្នកក្រុងកាវ៉ាសាគី មិនសូវពេញចិត្ដទេ ប៉ុន្ដែមានអតិថិជនរបស់សណ្ឋាគារ Sousou មួយចំនួនពេញចិត្តដែលមានទីតាំងសម្រាប់តម្កល់សពបុគ្គលជាទីស្រលាញ់របស់ខ្លួន និងផ្ដល់ឱកាសឱ្យញាតិមិត្ដ ឬអ្នកស្គាល់គ្នាទៅគោរពសពមុនពេលយកទៅបូជា ។
ជប៉ុនជាប្រទេសមួយមានពលរដ្ឋវ័យចំណាស់ច្រើន និងមានអ្នកស្លាប់ប្រហែល២០.០០០នាក់ ក្នុងមួយឆ្នាំ ខណៈពេលរដ្ឋាភិបាលព្យាករថា ចំនួនអ្នកស្លាប់អាចនឹងកើនខ្ពស់ដល់ទៅ១,៧លាននាក់ក្នុងឆ្នាំ២០៤០ តម្រូវឱ្យមុខជំនួញទាក់ទងនឹងសពកើនឡើងជា រឿយៗ ។
សូមទស្សនាវីដេអូខាងក្រោមអំពីសណ្ឋាគានេះ ។
ប្រភព៖ YouTube Channel TRT World