ស្ងោរជ្រក់់ក្រៅឆ្នាំង គឺជាសម្លរសាមញ្ញមួយមុខដែលស្រ្តីមេផ្ទះនិយមធ្វើពិសារ ដោយសារតែវាមានភាពងាយស្រួលក្នុងការធ្វើនិងឆាប់រហ័សមិនចំណាយពេលយូរ ។ ប៉ុន្តែក្នុងការធ្វើសម្លរមួយមុខនេះក៏អាចមានវិធីធ្វើផ្សេងៗគ្នាទៅតាមគ្រួសារនីមួយៗ។

ជ្រក់ក្រៅឆ្នាំង
ជ្រក់ក្រៅឆ្នាំង

សំរាប់ថ្ងៃនេះ KSPG.TV នឹងបង្ហាញពីរបៀបធ្វើសម្លរស្ងោរជ្រក់់ក្រៅឆ្នាំងនេះតាមវិធីដែលគេនិយមធ្វើ សូមទស្សនាវិដេអូខាងក្រោម៖

គ្រឿងផ្សំត្រូវមាន៖

  • ពងទា ឬ ពងមាន់ ( ២-៣ គ្រាប់ ទៅតាមបរិមាណដែលអ្នកពិសា)
  • ត្រីងៀត ១ចានចង្កិះ (តាមចំណង់ចំណូលចិត្ត)
  • អំពិលទុំ (តាមបរិមាណរសជាតិអ្នកចង់ពិសារ)
  • ខ្ទឹមបារាំង ៣-៤ ចំណិត (សំរាប់១ចាន)
  • ខ្ទឹមស ៣-៤ ចំណិត (សំរាប់១ចាន)
  • ស្ករស មួយស្លាបព្រាកាហ្វេ
  • ប៊ីចេង កន្លះស្លាបព្រាកាហ្វេ
  • អំបិល កន្លះស្លាបព្រាកាហ្វេ
  • ម្សៅស៊ុប កន្លះស្លាបព្រាកាហ្វេ
  • ជី (បរិមាណសមល្មមសំរាប់មួយចាន)
  • អាចបន្ថែម ក្រូចឆ្មារ (តាមចំណូលចិត្ត)