ក្រុមហ៊ុន Scaldarsi Motors បានផលិតរថយន្តដ៏ប្រណិតដែលរចនាចេញពី Mercedes-Benz Rocket 900 Maybach ដែលមានឈ្មោះថា Emperor I ។
Emperor I ការរចនាម៉ូតយ៉ាងពិសេស ខុសពីរថយន្តដទៃ ទាំងការរចនាម៉ូតនៅខាងក្រៅ និងខាងក្នុងរថយន្ត បូករួមយ៉ាន់យ៉ាងស្រស់ស្អាត ចំពោះការរចនាម៉ូតខាងក្នុងវិញ មានសារធាតុស្បែកសត្វ ចំនួន២៤ប្រភេទខុសៗគ្នា, ប្រភេទឈើ ៧៨ប្រភេទខុសគ្នា និងមានចំនួន ១៦ពណ៌សម្រាប់អតិថិជនជ្រើសរើស។
ហើយកម្លាំងម៉ាស៊ីនវិញ ប្រភេទ V12 ចំណុះ 6,2 លីត្រ ទំហំ 888សេស ដែលអាចឲ្យរថយន្តបង្កើនសន្ទុះល្បឿន ពី ០-១០០ គ.ម/ម៉ោង ចំណាយពេលត្រឹម ៣,៧ វិនាទី ដែលរថយន្តប្រភេទនេះផលិតតែចំនួន ១០ប៉ុណ្ណោះ ហើយចំពោះតម្លៃវិញ $1.5 លានដុល្លារ។
https://www.youtube.com/watch?v=bsLlq-GKQ28