តើអ្នកមានបំណងគិតថា ចង់ចំណាយពេលមួយយប់នៅជាមួយខ្មោចម៉ាំមីដែរឬទេ?

បើយើងស្តាប់ទៅហាក់បីដូចជាចម្លែក តែវាមិនចម្លែកទេ សម្រាប់មេកន្ទ្រាញម្នាក់នៅភូមិ Wogi នាខេត្ត Papua ប្រទេសឥណ្ឌូនេស៊ី ។ Eli Mabel ដែលជាមេកន្ទ្រាញកុលសម្ព័ន្ធ Dani បានចំណាយពេលជាច្រើនយប់នៅជាមួយនឹងសាកសពម៉ាំមី ។ សាកសពនោះ ត្រូវបានគាត់ប្រាប់ថា គឺជារាងកាយរបស់បុព្វការីជន ដែលធ្លាប់បានកាន់កាប់កុលសម្ព័ន្ធកាលពី២៥០ឆ្នាំមុន ។

Papuan tribe preserves ancient rite of mummification

តាមប្រសាសន៍របស់លោកបណ្ឌិត Semiarto Aji Purwanto ដែលជាសាស្ត្រាចារ្យខាងផ្នែកនរវិទ្យា និងជាអ្នកជំនាញសិក្សាពីវប្បធម៌របស់ជនជាតិភាគតិច Dani បានឲ្យដឹងថា ជនជាតិភាគតិចខាងលើ បានយកសាកសពជីដូនជីតាគេ ដែលបានស្លាប់យកទៅហាលថ្ងៃឱ្យក្រៀម រួចហើយយកទៅលាក់ទុកនៅក្នុងរូងភ្នំ ដើម្បីឆ្អើរភ្លើងបន្ថែម ។

លោកបណ្ឌិតបានបន្តថា ការធ្វើដូច្នេះ គឺមកពីពួកគេយល់ថា សាកសពដូនតាទាំងនោះ បានជួយផ្តល់នូវសេចក្តីចម្រើនដល់កុលសម្ព័ន្ធទាំងមូល ។ លោកបន្តទៀតថា ទំនៀមទម្លាប់នេះ មិនសូវជាមានការអនុវត្តប៉ុន្មានទេ នៅកុលសម្ព័ន្ធ Dani តាំងពីមានការហូរចូលនូវគ្រឹស្តសាសនា ។

ប្រភព៖ គង់ រិទ្ឋរីណា

Papuan tribe preserves ancient rite of mummification

ប្រភព៖ YouTube Channel EriGIA007