Ads Banner By Post - LG

រយះពេល 5 ឆ្នាំជាប់គ្នា ដែលក្រុមហ៊ុន LG Electronics នៅតែរក្សាឈ្មោះនិងតំណែងជាទូរទស្សន៍ឆ្នើមល្អផ្ដាច់គេនៅក្នុងកម្មវិធីពានរង្វាន់ EISA (European Imaging And Sound Association) ដែលមានការអញ្ជើញចូលរួមពីក្រុមអ្នកជំនាញ និង អ្នកសារព័ត៍មានរបស់ទស្សនាវដី្ដល្បីៗ ចំនួន 50 ទស្សនាវដ្ដីដែលមកពី 20 ប្រទេស នៃទ្វីបអឺរ៉ុប ដែលជាគណៈកម្មការវាយតម្លៃទៅលើផលិតផល បច្ចេកវិទ្យា និង សមត្ថភាពនៃការចៃប្រឌិត ។

LG  OLED TV
ជ័យលាភីពានរង្វាន់នៅក្នុងកម្មវិធីទូរទស្សន៏ស៊េរីខ្ពស់នៃទ្វីបអីរ៉ុប ( European Hight- End TV award Winner ) នេះ ទូរទស្សន៍អេក្រង់ OLED TV របស់ ក្រុមហ៊ុន LG ម៉ូដែល (65G6 ) ត្រូវបានគេវាយតម្លៃ និង វិនិច្ឆ័យទៅលើ “ Truly Sate – of- the art “ ដែលមានការចាប់អារម្មណ៍ជាច្រើនចំពោះសមត្ថភាពខ្ពស់នៃពណ៍ខ្មៅដិចដែលធ្វើអោយរូបភាពច្បាល់ល្អមិនគួរអោយជឿ។ គណៈកម្មការត្រួតពិនិត្យបានសរសើរថាទូរទស្សន៍ OLED TV គឺជាបច្ចេកវិទ្យាចុងក្រោយគេ បង្អល់ដែលទទួលស្គាល់ជាមួយនូវបច្ចេកវិទ្យា HDR 10 នឹង Dolby Vision ។

LG  OLED TV
លោក Brain Kwon ដែលជាប្រធានក្រុមហ៊ុនរបស់ LG Home Entertainment របស់ក្រុមហ៊ុន LG Electronics បានមានប្រសាសន៍ “ យើងមានកិក្ដិយសក្នុងការទទួលបានពានរង្វាន់ EISA ដ៏ល្បីល្បាយបំផុតសម្រាប់រយះពេល 5 ឆ្នាំជាប់ៗគ្នា មកហើយ។ ការទទួលស្គាល់នេះបានបញ្ជាក់អោយឃើញថាទូរទស្សន៍ OLED របស់ក្រុមហ៊ុន LG គឺជាការកោតសរសើរដ៏ឆ្នើមទៅលើវិស្វកម្ម ជាមួយរូបភាព ច្បាល់ និង ការរចនាដ៏អសា្ចរ្យ ។

LG  OLED TV
ប្រភេទទូរទស្សន៏មួយផ្សេងទៀតរបស់ក្រុមហ៊ុន LG គឺម៉ូដែល LG UH77០V ដែលជាប្រភេទ Super UHD TV ក៏គឺត្រូវបានទទួលស្គាល់ដោយពាន់រង្វាន់អឺរ៉ុប ( European Smart TV Award ) ដូចគ្នាដែលដោយសារតែបច្ចេកវិទ្យា Smart TV ដ៏គួរអោយចាប់អារម្មណ៍ជាមួយនិងប្រតិបត្ដិការ Web OS 3.0 ដែលជាការវិត្ដន៍ចុងក្រោយគេបង្អស់របស់បច្ចេកវិទ្យា Smart TV ។

LG  OLED TV
សូម្បីតែទូរស័ព្ទស្មាតហ្វូនរបស់ក្រុមហ៊ុន LG គឺ LG G5 ក៏ទទួលបានពានរង្វាន់ ( European Mobile Innovation Award ) ផងដែរដែលនិយាយពីការ ចៃប្រឌិតសំរាប់បច្ចេកវិទ្យា និង រូបរាងដ៏អស្ចារ្យ ។LG  OLED TV