តាមរយះ Guinness world records Justin Bieber បានបំបែកកំណត់ត្រាពិភពលោកដល់ទៅ ៨ ក្នុងសៀវភៅ Guinness ឆ្នាំ២០១៧ (Guinness World Records 2017 Edition)។ សម្រាប់អាល់ប៊ុម Purpose របស់ Justin Bieber បានជួយអោយគាត់ទទួលបានកំណត់ត្រា ច្រើនបែបនេះ។ ខាងក្រោមនេះរ៉ាយរ៉ាប់អំពីការបំបែកកំណត់ត្រារបស់ទាំង៨ ៖
១.បទចម្រៀងដែលមានគេចាក់ស្ដាប់ច្រើនជាងគេតាមអនឡាញក្នុងសប្ដាហ៍ដំបូង៖ បន្ទាប់ពីចេញបទចម្រៀង “What Do You Mean?” នៅលើអនឡាញក្នុងរយៈពេល៧ថ្ងៃដំបូង វាទទួលបានការស្ដាប់ដល់ទៅ ៣០ ៧២៣ ៧០៩ដង។
២. អាល់ប៊ុមដែលមានគេចាក់ស្ដាប់ច្រើនជាងគេតាមអនឡាញក្នុងសប្ដាហ៍ដំបូង៖ ក្នុងសប្ដាហ៍ដំបូងចម្រៀងក្នុងអាល់ប៊ុប “Purpose” មានអ្នកចូលចាក់ស្ដាប់ដល់ទៅ២០៥លានដង។
៣. មានចម្រៀងច្រើនជាងគេដែលមានចំណាត់ថ្នាក់ឈរលើតារាចម្រៀងរបស់អាមេរិកជាបន្តបន្ទាប់៖ ចាប់តាំងពីខែ ធ្នូ ឆ្នាំ ២០១៥ ទិន្នន័យបង្ហាញថាចម្រៀងរបស់តារាកាណាដារូបនេះបានឈរជាបន្តបន្ទាប់គ្នាមិនដាច់លើតារាចម្រៀង Billboard Hot 100 ពោល១៧បទ។
៤.តារាចម្រៀងដំបូងដែលមានចម្រៀង៣បទអាចឈរនៅជាប់គ្នាលើកំពូលតារាចម្រៀងចក្រភពអង់គ្លេស៖ ក្នុងថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៦ ចម្រៀង៣បទរបស់ Justin បានឈរនៅកំពូលតារាងចម្រៀងចក្រភពអង់គ្លេស ដោយកាលនោះមាន បទ”Love Yourself” (លេខ1), “Sorry” (លេខ2) និង “What Do You Mean?” (លេខ3)។
៥.ជាតារាប្រុសមានអ្នកតាមដាន ( follow) ច្រើនជាងគេលើ បណ្ដាញ twitter៖ លើ បណ្ដាញ twitter អតីតមិត្តប្រុស Selena Gomez រូបនេះមានអ្នកតាមដាន៨៥ ២៣៥ ៥៦៣នាក់។
៦. មានអ្នកចូលមើលវីដេអូចម្រៀងច្រើនជាងគេក្នុង Channel YouTube របស់គេ៖ Channel YouTube ផ្លូវការរបស់ JB ពេលនេះមានអ្នកចូលទស្សនាដល់ទៅ១០ ៤៧៨ ៦៥១ ៣៨៩ដង ក្នុងចំណោម១២០វីដេអូដែលគេបានបង្ហោះចាប់តាំងពីឆ្នាំ២០០៩។
៧. ជាតារាប្រុសដែលមានអ្នក subscribe ច្រើនជាងគេលើ YouTube៖ Channel YouTube ផ្លូវការរបស់ Justin “JustinBieberVEVO” មានអ្នកsubscribe ២០ ៧១១ ២០២នាក់។
៨.មានចម្រៀងឈរក្នុងចំណាត់ថ្នាក់តារាងចម្រៀង Hot 100 ច្រើនជាងគេ៖ ក្នុងថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ ២០១៥ Justin Bieber មានចម្រៀង១៣បទឈរក្នុង ចំណាត់ថ្នាក់តារាចម្រៀង Billboard Hot 100។
សូមទស្សនាវីដេអូខាងក្រោម ៖
ប្រភព៖ YouTube Channel AwesomenessTV
ប្រភព៖ YouTube Channel Clevver News