ក្រុមហ៊ុន LG Electronics (LG) នឹងធ្វើការបង្ហាញនូវម៉ាស៊ីនត្រជាក់ស៊េរីថ្មីរបស់ខ្លួន Residential Air Conditioners (RAC) សម្រាប់ដោះស្រាយទៅលើការចម្រោះខ្យល់អាកាសត្រជាក់បរិសុទ្ធដំបូងគេបំផុតនៅក្នុងទ្វីបអ៊ឺរ៉ុបនៅក្នុងព្រឹត្តិការណ៍ IFA 2016 ។ ចាប់តាំងពីការប្រើប្រាស់ម៉ាស៊ីនត្រជាក់ DUALCOOL រហូតដល់ការប្រើប្រាស់នូវបច្ចេកវិទ្យាក្នុងការចម្រោះខ្យល់អាកាសបរិសុទ្ធនោះ ក្រុមហ៊ុន LG បានធ្វើការបង្ហាញនូវផលិតផលម៉ាស៊ីនត្រជាក់ថ្មីនេះទៅកាន់ អតិថិជនទាំងអស់នៅក្នុងទ្វីបអ៊ឺរ៉ុបដែលចង់បាននូវឧបករណ៍ដែលមានប្រសិទ្ធិភាពខ្ពស់ និងល្អប្រើប្រាស់បំផុត។
ភាពត្រជាក់កាន់តែលឿន និងការសន្សំសំចៃថាមពលជាមួយនឹង DUALCOOL
បច្ចេកវិទ្យា DUALCOOL របស់ម៉ាស៊ីនត្រជាក់ LG គឺត្រូវបានបង្ដើតឡើងដំបូងគេបង្អស់ដែលប្រើប្រាស់នូវការសន្សំសំចៃថាមពល Dual Inverter Compressor សម្រាប់ជួយសន្សំថាមពល និង ផ្តល់នូវភាពត្រជាក់កាន់តែលឿន។ វាត្រូវបានទទួលស្គាល់គុណភាព និង ធ្វើតេស្តដោយអង្គការល្បីឈ្មោះលំដាប់ពិភពលោក TUV Rheinland ដែលបញ្ជាក់ថា Dual Inverter Compressor អនុញ្ញាតឱ្យ LG DUALCOOL ប្រើប្រាស់ថាមពលអគ្គីសនីតិចជាងមុនដល់ទៅ 70 ភាគរយ ហើយត្រជាក់ជាងមុនដល់ទៅ 40 ភាគរយជាងការប្រើប្រាស់នូវម៉ាស៊ីនត្រជាក់ដែលមិនមានប្រើប្រាស់នូវ Inverter ។ លើសពីនេះទៀត LG បានប្រើប្រាស់នូវបច្ចេកវិទ្យា Advanced Compressor Technology សម្រាប់ កាត់បន្ថយនូវសំឡេងរំខានទាបបំផុត សម្រាប់ការប្រើប្រាស់ក្នុងបន្ទប់នៅក្នុងគេហដ្ឋានរបស់លោកអ្នក។ បច្ចេកវិទ្យា Dual Inverter Compressor ទទួលបានការធានារយៈពេល 10 ឆ្នាំ ហើយត្រូវបានចាត់បានចាត់ទុកជាប់ចំណាត់ថ្នាក់កំពូលនៅក្នុងវិស័យឧស្សាហកម្មនេះ។ DUALCOOL មានការរចនារូបរាងយ៉ាងស្រស់ស្អាតល្អឥតខ្ចោះនិងងាយស្រួលក្នុងការដំឡើង ។
ពោរពេញដោយផាសុកភាព និង ថែរក្សាបរិស្ថាន
ការប្រើប្រាស់នូវមុខងារ Air Purifier របស់ក្រុមហ៊ុន LG ដែលអាចដំណើរការបានរហូតដល់ 360 ដឺក្រេជាពិសេសវាភ្ជាប់ជាមួយនឹងមុខងារ Clean Booster សម្រាប់ធ្វើការបង្កើតនូវបរិយាកាសដែលពោរពេញទៅដោយផាសុកភាពព្រោះវាបានធ្វើការកម្ចាត់ចោលនូវខ្យល់អាកាសពុលចេញអស់ពីក្នុងបន្ទប់។ មុខងារ Clean Booster អនុញ្ញាតឱ្យធ្វើការសម្អាតខ្យល់ពុលចេញបានលឿនជាងការប្រើប្រាស់នូវម៉ាស៊ីនត្រជាក់ធម្មតា ហើយវាដំណើរការបានលឿនបំផុត។ លើសពីនេះទៀត សម្រាប់មុខងារ Baby Care វិញបានបង្កើតនូវចរន្តខ្យល់ល្អបំផុតសម្រាប់ទារក និងក្មេងតូចៗ។
មុខងារមួយទៀតនោះគឺ Smart Indicator និង Smart Lighting ជួយអ្នកក្នុងការត្រួតពិនិត្យទៅលើលក្ខខ័ណ្ឌអាកាសធាតុក្នុងបន្ទប់នៅក្នុងពេលវេលាជាក់លាក់ណាមួយ។ Smart Indicator ផ្តល់នូវកំលាំងខ្យល់ដែលមានស្អាតនិង បរិសុទ្ធបំផុត ហើយលោកអ្នកអាចធ្វើការគ្រប់គ្រងទៅលើបរិមាណខ្យល់ដែលមាននៅក្នុងបន្ទប់បានផងដែរ។ ចំនែក Smart Lighting ប្រើប្រាស់នូវពន្លឺចំនួន 4 ពណ៌ដើម្បីធ្វើការគ្រប់គ្រងទៅលើគុណភាពរបស់ខ្យល់ ហើយអ្នកអាចធ្វើការត្រួត ពិនិត្យបានដោយគ្រាន់តែក្រឡេកមើលតែបន្តិចប៉ុណ្ណោះ។
លោក Jo Seong-jin ដែលជាអគ្គនាយករបស់ LG Electronics និង Home Alliances & Air Solution Company បានបញ្ជាក់ថា”ផលិតផលសម្រាប់ធ្វើការដោះស្រាយទៅលើការចម្រោះខ្យល់អាកាសបរិសុទ្ធនេះគឺទាន់សម័យ ហើយថែមទាំងមានប្រសិទ្ធិភាពបំផុត ហើយវាកាន់តែទាក់ទាញជាងអ្វីដែលយើងធ្លាប់បានបង្ហាញនៅក្នុងព្រឹតិ្តការណ៍ IFA កាលពីពេលមុន។ អ្នកប្រើប្រាស់នៅទ្វីបអ៊ឺរ៉ុបបានកំណត់ស្តង់ដារត្រឹមត្រូវនៅពេលដែលពួកគេទទួលបាននូវផលិតផលដ៏ល្អមានគុណភាពខ្ពស់ប្រើប្រាស់នូវបច្ចេកវិទ្យាចុងក្រោយដែលយើងបានដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍ IFA នេះ។”
ប្រភព ៖ http://www.lgnewsroom.com/2016/08/lg-showcases-latest-air-solutions-at-ifa-2016/
សាខារាជធានីភ្នំពេញ
1. អគារ LG ផ្លូវលេខ 135 មហាវិថីព្រះមុនីវង្ស ខណ្ឌ 7 មករា
ទូរស័ព្ទ៖ 023 888 199 / 023 888 299
វ៉ិបសាយ៖ www.GGear.com.kh
2. ខេមកូសុីធី (ភ្នំពេញ) អគារ LG ផ្ទះលេខ 6-7 ផ្លូវឧកញ្ញ៉ាម៉ុងឬទ្ធី
ទូរស័ព្ទ៖ 023 864 199
វ៉ិបសាយ៖ www.GGear.com.kh