ដឹងអត់ថា អ្នកឆ្លាតដោយសារម្តាយអ្នកទេ?

0
801
porodilje

ដោយ៖ គង់ រិទ្ធិរីណា

គ្រប់ពេលដែលគេសួរថា “តើ់អ្នកឆ្លាតមកពីណាគេ?” ម្តាយរបស់អ្នកភាគច្រើនគាត់ឆ្លើយថា អ្នកឆ្លាតកាត់រកគាត់។ ត្រូវហើយ វាពិតជាត្រូវក្នុងករណីខ្លះបើតាមការសិក្សាស្រាវជ្រាវ។

យោងទៅតាមការស្រាវជ្រាវថ្មីមួយបានឲ្យដឹងថា មនុស្សយើងទទួលសែនពីម្តាយនិងឪពុកយើង ហើយសែនដែលកំណត់ភាពឆ្លាតវៃរបស់យើងនោះ គឺបានមកពីម្តាយ។

2c9727e2e66e40b80ffd4f3d4c6f5784c448dbf7

តាមពិតទៅនោះ ឪពុកក៏បានផ្តល់មកឲ្យយើងនូវសែនកំណត់ភាពឆ្លាតវៃរបស់គាត់ដែរ តែសែននោះមិនមានឥទ្ធិពលមកលើខ្លួនយើងទេ។ សែនដែលអាចមានឥទ្ធិពលមកលើកម្រិតឆ្លាតវៃរបស់យើង មានតែសែនរបស់ម្តាយ។ របាយការណ៍មកពីការស្រាវជ្រាវសរសេរថា៖ “ប្រសិនបើសែនកំណត់ភាពឆ្លាតវៃបានពីឪពុក វានឹងត្រូវបានហាមឃាត់មិនឲ្យមានឥទ្ធិពលមកលើខ្លួនយើងទេ។ ក៏ប៉ុន្តែបើវាបានមកពីម្តាយ នោះវានឹងមានសកម្មភាព។ តែក្រៅពីសែនកំណត់ភាពឆ្លាតវៃមួយនេះ សែនផ្សេងៗទៀតដែលបានមកពីឪពុក អាចមានឥទ្ធិពលមកលើខ្លួនយើង។

images

ប្រភព៖ http://www.viral4real.com/study-shows-intelligence-comes-from-mothers/

បើចង់ដឹងយ៉ាងណានោះ សូមមើលវីដេអូទាំងអស់គ្នា!