Monthly Archives: November, 2016

បុហ្វេសាច់អាំងដោតចង្កាក់បែបអឺរ៉ុប មកដល់កម្ពុជាហើយ

ភោជនីយដ្ឋានបែបបុហ្វេមានច្រើនណាស់នៅពេលបច្ចុប្បន្ននេះ ហើយក៏មានមុខម្ហូបប្លែកៗច្រើនផងដែរដើម្បីបំពេញចិត្តអតិថិជន កុំអោយមានភាពស៊ាំនឹងមុខម្ហូបដដែលៗ ស្របដោយហេតុផងនេះ បានធ្វើអោយភោជនីយដ្ឋានបែបបុហ្វេមួយបានរីកមុខមាត់ថ្មី ជាមួយម្ហូបដ៏ប្លែកបែបអឺរ៉ុប នៅតាមបណ្តោយផ្លូវ 276 ជាប់នឹងរបងសាលាមតេ្តយ្យអូឡាំពិក តែម្តងងាយរកណាស់។ ភោជនីយដ្ឋាន Whole Steak House ដែលមានការរចនាម៉ូតយ៉ាងស្រស់ស្អាត ជាមួយភ្លើងពណ៌ក្រហមព្រឹមៗ អមដោយក្លិនសាច់អាំងដោតចង្កាត់ភ្លាមៗ ទៀតនោះកាន់តែធ្វើអោយការជួបជុំ ក្រុមគ្រួសារ មិត្តភ័ក្រ្តមានភាពសប្បាយរីករាយ និងមានអារម្មណ៍ថាកក់ក្តៅបំផុតបើបានចូលហាងនេះ។ ព្រោះអីបុគ្គលិកដែលមានឯកសណ្ឋានបែបខាវប៊យ ឈុតក្រហមលាយខ្មៅ បម្រើសេវាកម្មដ៏ល្អជូនអ្នកមិនអោយទើសចិត្តឡើយ។ បុហ្វេភោជនីយដ្ឋាននេះហាក់ប្លែកបន្តិចពីភោជនីយដ្ឋានដទៃ ព្រោះថា បុហ្វេភោជនីយដ្ឋានផ្សេងៗ ភ្ញៀវត្រូវបម្រើសេវាកម្មដោយខ្លួនឯងច្រើន...

បានញ៉ាំសាច់អាំងមូលឈីស នៅ Saranghae រួច នឹងបាក់ចិត្តស្រលាញ់ដូចឈ្មោះមិនខាន

ហាង សាច់អាំងមូលឈីសដ៏ល្បីឈ្មោះរបស់កូរ៉េ Saranghae BBQ & Cheese Bomb ដែលមានសាខាជាច្រើននៅប្រទេសដទៃ ឥឡូវនេះបានមកដល់កម្ពុជាហើយ ទីតាំងទល់មុខសាកលលីមកុកវីង។ មកដល់ភ្លាមភ្ញៀវជាច្រើននៅកម្ពុជាយើងដែលបានមកភ្លក្សរួច តែងតែបាក់ចិត្តស្រលាញ់ចូលចិត្តសាច់អាំងមូលឈីស ប្រចាំហាងនេះណាស់ព្រោះអី រសជាតិនិងគុណភាព សាច់អាំងទាំងអស់សុទ្ធតែល្អៗ។ ហើយពួកគាត់លាន់មាត់ទៀតថា "មកសាកមកមិនខុសបំណងទេ សាច់អាំងនេះឆ្ងាញ់ ហើយរសជាតិ កាន់តែអ៊ែមទៀត បើបានញ៉ាំជាមួយឈីសទាញដ៏វែងទៀតនោះ អូ៎ កុំភ័យថាធាត់អី ឈីសនេះម្ចាស់ហាងធានាថាមិនធាតុទេ ព្រោះវាឈីសគុណភាពខ្ពស់...

លក់ចោលអស់ រត់មកនៅហ្វីលីពីន

ស៊ុយអែត៖ កាលពី Sanne Sevig អាយុ២៥ឆ្នាំ នាងរៀននៅសាកលវិទ្យាល័យផងធ្វើការជាអ្នកគ្រប់គ្រង គម្រោងនៅក្រុមហ៊ុនសម្លៀកបំពាក់ផង។ កាលនោះ នាងក៏មានក្រុមហ៊ុនមួយខ្លួនឯងដែរ ហើយនៅពេលទំនេរ នាងដើរបង្រៀនគេយកលុយថែមទៀតផង។ តែជីវិតរបស់នាងនៅប្រទេសស៊ុយអែត គឺពិតជាធុញថប់ណាស់ សម្រាប់នាង។ Sanne និយាយថា៖ “ខ្ញុំមានរឿងច្រើនណាស់ដែលខ្ញុំត្រូវធ្វើក្នុងពេលតែមួយ ហើយវាមិនដែលធ្វើឲ្យខ្ញុំស្កប់ អារម្មណ៍ទេ។” រាប់ឆ្នាំបន្ទាប់ពីរស់នៅក្នុងជីវិតបែបរវល់ខ្លាំង នាងក៏ចាប់ផ្តើមមានរោគសញ្ញាហេវហត់អស់កម្លាំង។ នាងមិនអាច នៅម្នាក់ឯងបាន ហើយជាពិសេសគឹមិនអាចដេកលក់នៅពេលយប់។ នាងបន្តទៀតថា៖ “ខ្ញុំកាលនោះ ជក់បារី...

ខ្ចប់ខ្លួនដូចសាច់មាន់ ដើម្បីធ្វើបាតុកម្ម

អេស្ប៉ាញ៖ ក្រុមបាតុករ២០នាក់ កំពុងតែជាប់នៅទំព័រមុខរបស់កាសែត ដោយសារតែបាតុកម្មដ៏គួរឲ្យចាប់់ អារម្មណ៍របស់ពួកគេនៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ។ ក្រុមសកម្មជនមកពីអង្គការការពារសិទ្ធិសត្វ “AnimaNaturalis” បាននាំគ្នាមកធ្វើបាតុកម្មនៅក្នុងចំណោមមហាជន ដើម្បីប្រឆាំងនឹងការផលិតនិងប្រើប្រាស់ ផលិតផលសាច់សត្វ។ ពួកគេកំពុងតែព្យាយាមធ្វើឲ្យមហាជនប្រឆាំងនឹងអំពីឃោឃៅធ្វើទៅលើសត្វ ហើយ ជ្រើសយកការមិនបរិភោគឬប្រើប្រាស់ផលិតផលបានមកពីសត្វ។ ធ្លាប់តែរាល់ដង ការធ្វើបាតុកម្មភាគច្រើន គេប្រើប្រាស់ផ្លាកសរសេរពាក្យដើម្បីចែករំលែកដល់មហាជនឲ្យបាន ឃើញ តែបាតុកម្មមួយនេះមិនដូចគេទេ។ ក្រុមអ្នកបាតុករ នាំគ្នាដេកក្នុងចានស្នោ ហើយប្រឡាក់ខ្លួនជាមួយ ឈាមក្លែងក្លាយ រួចហើយរុំថង់ប្លាស្ទិកពីលើ មើលទៅដូចសាច់គេដាក់លក់នៅផ្សារទំនើប។...

មានដឹងអត់ថាធញ្ញជាតិ​នៅ​ក្បែរ​ខ្លួន​អ្នក​​អាច​ជួយ​បំបាត់រោគ​មុន​លើ​ផ្ទៃមុខ

រុក្ខជាតិឱសថបុរាណកែច្នៃពីធញ្ញជាតិ មានគុណប្រយោជន៍ជួយព្យាបាលជំងឺនានា ហើយក៏មានគុណសម្បត្ដិបំបាត់ការកើតមុនលើផ្ទៃមុខ និងជាឱសថដ៏មានសុវត្ថិភាពក្នុងរាងកាយ ។ ខាងក្រោមនេះជារុក្ខជាតិប្រភេទឱសថបុរាណអាចព្យាបាលរោគមុនប្រកបដោយប្រសិទ្ធភាព ៖ -ក្រូចឆ្មារ ៖ ច្របាច់ក្រូចឆ្មារមួយចំណិត លាយនឹងទឹកឃ្មុំមួយស្លាបព្រាកាហ្វេ ក្រោយមកត្រូវយកសំឡីជ្រលក់ជូតឱ្យពេញផ្ទៃមុខ ទុកចោលប្រហែល៣០នាទី រួចលាងឱ្យស្អាត ។ វិធីសាស្ដ្រនេះ គួរប្រតិបត្ដិជាប្រចាំ នឹងធ្វើឱ្យគ្រាប់មុនថយចុះ ។ មានដឹងអត់ថាការទទួលទានទឹកក្រូចឆ្មារផ្តល់ផលប្រយោជន៍អ្វីខ្លះ? មើលវីដេអូទាំងអស់គ្នា! https://www.youtube.com/watch?v=L1sJ9DAOBSI ប្រភព៖ YouTube Channel Natural Cures

Most Read