ភោជនីយដ្ឋានបែបបុហ្វេមានច្រើនណាស់នៅពេលបច្ចុប្បន្ននេះ ហើយក៏មានមុខម្ហូបប្លែកៗច្រើនផងដែរដើម្បីបំពេញចិត្តអតិថិជន កុំអោយមានភាពស៊ាំនឹងមុខម្ហូបដដែលៗ ស្របដោយហេតុផងនេះ បានធ្វើអោយភោជនីយដ្ឋានបែបបុហ្វេមួយបានរីកមុខមាត់ថ្មី ជាមួយម្ហូបដ៏ប្លែកបែបអឺរ៉ុប នៅតាមបណ្តោយផ្លូវ 276 ជាប់នឹងរបងសាលាមតេ្តយ្យអូឡាំពិក តែម្តងងាយរកណាស់។


ភោជនីយដ្ឋាន Whole Steak House ដែលមានការរចនាម៉ូតយ៉ាងស្រស់ស្អាត ជាមួយភ្លើងពណ៌ក្រហមព្រឹមៗ អមដោយក្លិនសាច់អាំងដោតចង្កាត់ភ្លាមៗ ទៀតនោះកាន់តែធ្វើអោយការជួបជុំ ក្រុមគ្រួសារ មិត្តភ័ក្រ្តមានភាពសប្បាយរីករាយ និងមានអារម្មណ៍ថាកក់ក្តៅបំផុតបើបានចូលហាងនេះ។ ព្រោះអីបុគ្គលិកដែលមានឯកសណ្ឋានបែបខាវប៊យ ឈុតក្រហមលាយខ្មៅ បម្រើសេវាកម្មដ៏ល្អជូនអ្នកមិនអោយទើសចិត្តឡើយ។



បុហ្វេភោជនីយដ្ឋាននេះហាក់ប្លែកបន្តិចពីភោជនីយដ្ឋានដទៃ ព្រោះថា បុហ្វេភោជនីយដ្ឋានផ្សេងៗ ភ្ញៀវត្រូវបម្រើសេវាកម្មដោយខ្លួនឯងច្រើន តែសំរាប់ Whole Steak House មិនចឹងទេ ដោយម្ចាស់ភោជនីយដ្ឋានមិនអោយភ្ញៀវពិបាកទេ។ រាល់សាច់អាំងដោតចង្កាក់ទាំងអស់ ខាងបុគ្គលិកនឹងលើកយកទៅទាំងចង្កាក់ ហាន់ក្តៅៗ បម្រើភ្ញៀវដល់តុញ៉ាំតែម្តង។ អ៊ែមណាស់! ចាំតែញ៉ាំទេ ក្តៅៗ អាំងភ្លាមៗ ចឹងឆ្ងាញ់ណាស់…




ភោជនីយដ្ឋាន Whole Steak House
តម្លៃ៖ ១នាក់ ១២.៩០ដុល្លារ តម្លៃនេះមិនមានរាប់បញ្ចូលភេសជ្ជៈទេ
Tel: 010 645 735 | 012 99 08 49
ទីតាំង៖ នៅតាមបណ្តោយផ្លូវ 276 សង្កាត់អូរឡាំពិច ខ័ណ្ឌចំការមន ជាប់នឹងរបងសាលាមតេ្តយ្យអូឡាំពិក
វីដេអូសាច់អាំងបែបអឺរ៉ុប