ហាង សាច់អាំងមូលឈីសដ៏ល្បីឈ្មោះរបស់កូរ៉េ Saranghae BBQ & Cheese Bomb ដែលមានសាខាជាច្រើននៅប្រទេសដទៃ ឥឡូវនេះបានមកដល់កម្ពុជាហើយ ទីតាំងទល់មុខសាកលលីមកុកវីង។ មកដល់ភ្លាមភ្ញៀវជាច្រើននៅកម្ពុជាយើងដែលបានមកភ្លក្សរួច តែងតែបាក់ចិត្តស្រលាញ់ចូលចិត្តសាច់អាំងមូលឈីស ប្រចាំហាងនេះណាស់ព្រោះអី រសជាតិនិងគុណភាព សាច់អាំងទាំងអស់សុទ្ធតែល្អៗ។


ហើយពួកគាត់លាន់មាត់ទៀតថា “មកសាកមកមិនខុសបំណងទេ សាច់អាំងនេះឆ្ងាញ់ ហើយរសជាតិ កាន់តែអ៊ែមទៀត បើបានញ៉ាំជាមួយឈីសទាញដ៏វែងទៀតនោះ អូ៎ កុំភ័យថាធាត់អី ឈីសនេះម្ចាស់ហាងធានាថាមិនធាតុទេ ព្រោះវាឈីសគុណភាពខ្ពស់ មិនមែននិយាយផ្សព្វផ្សាយទេណា ព្រោះអីញ៉ាំទៅមានអារម្មណ៍ចឹងមែន!”។







ម្ចាស់ហាងបន្ថែមទៀត ក្រោយពីការសួរសំនួរខ្លះៗពីភ្ញៀវមកញ៉ាំរួចថា៖ “សាច់របស់យើងមានច្រើនប្រភេទសំរាប់ជ្រើសរើស តាមការចូលចិត្តរបស់ភ្ញៀវ ហើយបើសួរពីមុខម្ហូបផ្សេងក្រៅពីសាច់អាំង ខាងយើងការមានម្ហូបផ្សេងទៀតដែរ។ ដែលភ្ញៀវគាត់តែងចូលចិត្តកុំម៉្មងញ៉ាំមានដូចជាៈ បាយឆាគីមឈី, មីសួឆាបែបកូរ៉េ, បាយប៊ីប៊ីមបាម, បាយរុំសារាយ, ភីហ្សាកូរ៉េ, ឆាសាច់ជ្រូកបែបកូរ៉េ, ហើយប្រភេទស៊ុបក៏មានអ្នកចូលចិត្តច្រើនដែរ អូយ៎! មានម្ហូបច្រើនមុខទៀតដែលគេពេញនិយមតាមចំណង់ចំណូលចិត្តភ្ញៀវ។
ជាចុងក្រោយក៏សូមអរគុណដល់ភ្ញៀវទាំងអស់ដែលបានមកញ៉ាំអាហារនៅទីនេះ ហើយក៏សូមភ្ញៀវដទៃទៀតដែលមិនទាន់បានមក សូមអញ្ជើញមកភ្លក្សសាកនៅហាង Saranghae BBQ & Cheese Bomb ម្តងធានាថាមិនខុសបំណងទេ”។











ទីតាំងហាង Saranghae BBQ & Cheese Bomb
ហាង Saranghae BBQ & Cheese Bomb
ទូរស័ព្ទ៖ 081 99 55 88 | 099 99 55 88
ទីតាំង៖ #125, St. 1986, សង្កាត់ភ្នំពេញថ្មី, ខ័ណ្ឌសែនសុខ ទល់មុខសាលាលីមកុកវីង
វីដេអូ សាច់អាំងមូលឈីស