លក់ចោលអស់ រត់មកនៅហ្វីលីពីន

0
864

ស៊ុយអែត៖ កាលពី Sanne Sevig អាយុ២៥ឆ្នាំ នាងរៀននៅសាកលវិទ្យាល័យផងធ្វើការជាអ្នកគ្រប់គ្រង គម្រោងនៅក្រុមហ៊ុនសម្លៀកបំពាក់ផង។ កាលនោះ នាងក៏មានក្រុមហ៊ុនមួយខ្លួនឯងដែរ ហើយនៅពេលទំនេរ នាងដើរបង្រៀនគេយកលុយថែមទៀតផង។ តែជីវិតរបស់នាងនៅប្រទេសស៊ុយអែត គឺពិតជាធុញថប់ណាស់ សម្រាប់នាង។

Sanne និយាយថា៖ “ខ្ញុំមានរឿងច្រើនណាស់ដែលខ្ញុំត្រូវធ្វើក្នុងពេលតែមួយ ហើយវាមិនដែលធ្វើឲ្យខ្ញុំស្កប់ អារម្មណ៍ទេ។”

3

រាប់ឆ្នាំបន្ទាប់ពីរស់នៅក្នុងជីវិតបែបរវល់ខ្លាំង នាងក៏ចាប់ផ្តើមមានរោគសញ្ញាហេវហត់អស់កម្លាំង។ នាងមិនអាច នៅម្នាក់ឯងបាន ហើយជាពិសេសគឹមិនអាចដេកលក់នៅពេលយប់។

នាងបន្តទៀតថា៖ “ខ្ញុំកាលនោះ ជក់បារី តែខ្ញុំមិនអាចសូម្បីតែរកកន្លែងជក់ណាដែលខ្ញុំអាចនៅស្ងប់ស្ងាត់ម្នាក់ ឯងបាន។ ខ្ញុំយ៉ាប់ក្នុងចិត្តណាស់ ហើយខ្ញុំមិនអាចរស់នៅក្នុងបរិស្ថានបែបនេះទេ។”

កាលពីឆ្នាំ២០១២ នាងប្រាប់ថា៖ “ខ្ញុំសន្លប់ពេលកំពុងបើកឡាន ហើយក៏បើកធ្លាក់ផ្លូវ។ សំណាងល្អដែរ ដែលខ្ញុំ មិនត្រូវរបួស។ នៅថ្ងៃបន្ទាប់នោះ ខ្ញុំក៏បានសម្រេចចិត្តលាឈប់ពីការងារ។ ខ្ញុំក៏បានបង្ហោះហ្វេសប៊ុកសួរមិត្តភ័ក្រ្ត របស់ខ្ញុំរកកន្លែងណាដែលខ្ញុំអាចទៅរស់នៅបាន។ មួយសន្ធុះក្រោយមក មានមិត្តភ័ក្រ្តខ្ញុំម្នាក់ដែលខ្ញុំធ្លាប់ធ្វើ ដំណើរជាមួយកាលពីប៉ុន្មានឆ្នាំមុន សរសេរប្រាប់ខ្ញុំថា នាងបានទៅរស់នៅក្នុងទីក្រុងម៉ានីល ហើយខ្ញុំក៏អាច ទៅនៅជាមួយនាងដោយមិនអស់កម្រៃបានដែរ។ ៤សប្តាហ៍ក្រោយមក ខ្ញុំក៏ទៅដល់ទីក្រុងនោះ។”

1

Sanne ចាប់ផ្តើមមានចិត្តស្រឡាញ់ការរស់នៅ នៅទីនោះ ហើយនាងក៏សម្រេចចិត្តលក់អ្វីៗដែលនាងមាននៅ ស៊ុយអែតចោល និងមកចាប់ផ្តើមជីវិតថ្មីនៅហ្វីលីពីន។

មកដល់សព្វថ្ងៃ នាងមានអាយុ២៩ឆ្នាំហើយ។ នាងកំពុងតែរស់នៅក្នុងផ្ទះសំណាក់មួយលើកោះ Siargao ក្នុង ប្រទេសហ្វីលីពីន ដែលជាកន្លែងដែលនាងចូលចិត្តរស់នៅដោយគ្មានការព្រួយបារម្ភ។ មកដល់ពេលនេះ នាង មិនទាន់រកការងារធ្វើទេ៕