Monthly Archives: October, 2017

លោកតា​ម្ចាស់​ទស្សនាវដ្តីPlay boy ស្លាប់​ហើយ

ក្រុមហ៊ុន​«Play boy Enterprises»​ បាន​ប្រកាស​រឿង​សោកសៅ​មួយ គឺ​ស្ថាបនិក​ទស្សនាវដ្តី​អាសអាភាស​«Play boy»​បាន​ស្លាប់​បាត់បង់​ជីវិត​ក្នុង​វ័យ​៩១​កាលពី​ថ្ងៃ​ទី​២៧ កញ្ញា ២០១៧ ។ លោកតា​Hugh Hefner​បាន​បង្កើត​ទស្សនាវដ្តី​Play boy​កាលពី​៦០​ឆ្នាំ​មុន រហូត​ក្លាយជា​សៀវភៅ​ដ៏​ចំណាស់​របស់​អា​មេ​រិ​ក ។ អត្ថបទ​នៅ​ក្នុង​សៀវភៅ​បង្កប់ន័យ​យ៉ាងច្រើន រួម​ទាំង​មាន​រូបភាព​អាសអាភាស និង​មាន​អត្ថបទ​ជា​ច្រើន​បានការ​ទទួលស្គាល់​លើ​ផ្នែក​គុណភាព ។ លោក​Cooper Hefner​កូនប្រុស​របស់​លោកតា​Hugh Hefner​ជា​អ្នកគ្រប់គ្រង​របស់​Play boy​បញ្ជាក់​ថា​«​ឪពុក​របស់ខ្ញុំ​រស់នៅ​ក្នុង​សង្គម​ដោយ​ខុស​ប្លែក​ពី​គេ និង​មាន​ឥទ្ធិពល​ក្នុង​នាម​ជា​អ្នក​សារព័ត៌មាន រួម​ទាំង​ជា​អ្នកត្រួសត្រាយ​ផ្នែក​វប្បធម៌​ផង​ដែរ ។ ម្យ៉ាងទៀត​គាត់​ក៏​ជា​មនុស្ស​ម្នាក់​រស់នៅ​ដោយ​ប្រកាន់ខ្ជាប់​លើ​Play boy​និង​ជា​បុគ្គល​មួយ​រូប​បាន​ទទួល​ការ​ចង​ចាំ​ដ៏​យូរលង់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​»...

ជីវិត​អតីត​តារាភាពយន្ត នារីរ័ត្ន គ​ន្ធា

រាជធានី​ភ្នំពេញ ៖ អ្នក​និយម​ទស្សនា​ភាពយន្ត​ខ្មែរ​ប្រាកដជា​មិន​ទាន់​ភ្លេច​នៅឡើយ​ទេ​ចំពោះ​តារា​សម្តែង​នារីរ័ត្ន គ​ន្ធា ដែល​ជាតា​រា​មួយ​ដួង​ក្នុង​ចំណោម​តារាល្បី​ៗ ។ អ្នក​នាង​គ​ន្ធា​មាន​រហស្សនាម​ជាតា​រាទឹក​ភ្នែក ។ បើ​ទោះបីជា​ឃ្លាត​ចាក​ឆ្ងាយ​ពី​ស្រុក​កំណើត​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ​ក្តី ប៉ុន្តែ​អតីត​តារាភាពយន្ត​នារីរ័ត្ន គ​ន្ធា តែងតែ​នឹករលឹក​ដល់​ស្រុក​កំណើត និង​ទស្សនិកជន​ជា​និច្ច ។ ពេល​នេះ​នាង​បាន​សាង​សុភមង្គល​គ្រួសារ​យ៉ាង​សាមញ្ញ​មួយ​នៅ​លើ​ទឹកដី​អា​មេ​រិ​ក ។ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​មានការ​ចាប់អារម្មណ៍​ពី​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​បន្ទាប់​ពី​លោក​ដួង សុខ​គា បង្ហាញ​រូបថត​២​សន្លឹក​ដែល​ថត​ជាមួយ​អតីត​តារា​សម្តែង​អ្នក​នាង​នារីរ័ត្ន គ​ន្ធា នៅ​លើ​ទឹកដី​អា​មេ​រិ​ក ទី​ដែល​លោក​កំពុង​ចូលរួម​សម្តែង​ជាមួយ​អ្នក​នាង​កា​ឆ​យ ។ ជាមួយនឹង​រូបថត​២​សន្លឹក​លោក​ដួង សុខ​ភា មិន​បាន​អត្ថាធិប្បាយ​ច្រើន​ទេ...

Most Read