Monthly Archives: October, 2017

(videos)មិត្ត​ស្រី​រាង​ស្អាត​កប់​របស់ Ronaldo ទោះជា​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​ក៏…

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា មិត្ត​ស្រី​រាង​ស្អាត​កប់​របស់​កីឡាករ​ឆ្នើម Cristiano Ronaldo ត្រូវ​បាន​គេ​ឃើញ​ទៅ​ចូលរួម​ការ​ទស្សនា​បាល់ទាត់​នៅ​កីឡដ្ឋាន Bernabeu យប់​ថ្ងៃអាទិត្យ ជាមួយនឹង​កូនស្រី​ក្នុង​ពោះ​ជិត​គ្រប់​ខែ ។ តារា​បង្ហាញ​ម៉ូ​ដ​អាយុ​២២​ឆ្នាំ Georgina Rodriguez បាន​ទៅ​មើល​ការ​ប្រកួត​រវាង​ក្រុម​របស់​មិត្ត​ប្រុស​ខ្លួន និង​ក្រុម Espanyol ដែល​បញ្ចប់​ទៅ​ដោយ​លទ្ធផល​២-០ ។ ជាមួយនឹង​ការ​ស្លៀកពាក់​ខោ​ខ្មៅ ស្បែកជើង​ក​វែង និង​អាវ​ពណ៌​ខ្មៅ...

សុ​ន ស្រី​ពេជ្រ ប្រកាស​លក់​សម្លៀក​បំពាក់របស់​ខ្លួន​ ដើម្បីជួយ​​លោក​ យូ ឌី​ស្កូ

រាជធានី​ភ្នំពេញ ៖ កញ្ញា​សុ​ន ស្រី​ពេជ្រ បាន​ប្រកាស​លក់​សម្លៀក​បំពាក់​របស់​នាង​ដើម្បី​យក​ប្រាក់​ជួយ​ឧបត្ថម្ភ​លោក​យូ ឌី​ស្កូ ដែល​មាន​ជំងឺ​ធ្ងន់​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ ។ កញ្ញា​សុ​ន ស្រី​ពេជ្រ សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា «​នាង​ខ្ញុំ​ឃើញ​បងប្រុស​យូ ឌី​ស្កូ មាន​ជំងឺ​ធ្ងន់ និង​ខ្វះ​ថវិកា​ក្នុង​ការ​ព្យាបាល​ជំងឺ​ផង នាង​ខ្ញុំ​នឹង​យក​ថវិការ​មួយ​ចំនួន​ធំ​ដែល​បាន​ផ្ទាល់​ពី​ការ​លក់​សម្លៀក​បំពាក់​នេះ និង​ថវិការ​ផ្ទាល់ខ្លួន​ខ្លះ​យក​ទៅ​ជូន​បងប្រុស យូ ឌី​ស្កូ នៅ​មន្ទីរពេទ្យ​ផ្ទាល់​តែ​ម្តង ។ បងប្រុស​យូ ឌី​ស្កូ ត្រូវ​លាង​ឈាម​៣​ទៅ​៤​ដង​ក្នុង​១​ស​ប្តា​ហ៍ ហើយ​កំពុង​ត្រូវការ​ឈាម​ប្រភេទ​AB+...

នំឆ្ងាញ់ពីក្មេងហ៎ នៅចាំអត់ហ្នឹង!

ពេលវេលាថ្មើរនេះ អាចនិយាយបានថាជាពេលដែលឃ្លាន និងChart សួរគ្នា ពេលចេញពីធ្វើការរកកន្លែងញាុាំអីនៅទីណាហើយមែនអត់ ? ថ្ងៃនេះដែរសូមណែនាំនៅប្រភេទអាហារសម្រន់ ៣ហាង ដែលសុទ្ធតែឆ្ងាញ់ហើយ ល្បីកប់ ហាសហា និយាយកំប្លែងតិចហើយ ទាំងបីនេះគឺលក់ប្រភេទខុសគ្នា ហើយរសជាតិវិញក៏ខុសគ្នាដែរ ចឹងចូលមើលសិនទើបដឹង ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា! តិចណាស់ដែលស្គាល់ នំជើងគោនេះមែនអត់? មនុស្សមួយចំនួនធំសឹងតែភ្លេច ឬអាចនិយាយបានថាអ្នកខ្លះទៀតមិនបានស្គាល់ថែមទៀតផង។ ព្រោះអីនំនេះ ហាក់មិនសូវមានអ្នកលក់ ព្រោះសម័យកាលចេះតែទៅមុខ ចឹងហើយកាន់តែធ្វើនំមួយនេះសឹងតែបាត់មុខពីទីផ្សារទៅហើយ។ ដឹងអត់ថានំនោះគឺជានំអ្វី? នេះជាចម្លើយ "នំមួយនេះចាស់បុរាណហៅថានំជើងគោ" តែតំបន់ខ្លះទៀតហៅ ផ្សេងៗគ្នា...

វិធី​ចម្លែក ! យក​ឡា​ម​មក​សម្អាត​គ្រាប់ភ្នែក (មាន​វីដេអូ​ឃ្លីប)

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា តា​ចាស់​អាយុ​៦២​ឆ្នាំ​ម្នាក់ ប្រកប​មុខរបរ​ជា​អ្នក​សម្អាត​គ្រាប់ភ្នែក ដោយ​ប្រើប្រាស់​ឡា​ម​កោស​។ គេ​អា​ចរក​កន្លែង​រកស៊ី​របស់​លោកតា Xiong Gaowu បាន​នៅ​ក្នុង​ខេត្ត Chengdu​។ លោកតា​ប្រកប​មុខរបរ​នេះ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ គោលបំណង​នៃ​ការ​ប្រើប្រាស់​ឡា​ម​នេះ គឺ​ដើម្បី​កោស​យក​កម្ទេចកម្ទី​ចេញពី​គ្រាប់ភ្នែក​។ ក្រោយ​ពី​បាន​កោស​សម្អាត​រួច​ហើយ អតិថិជន​របស់​លោកតា​នឹង​អាច​មើលឃើញ​ច្បាស់​ជាង​មុន​។ វា​ពិតជា​គ្រោះថ្នាក់​ណាស់​! តែ​លោកតា Xiong អះអាង​ថា លោក​ធ្វើ​វា​អស់​រយៈពេល​៤០​ឆ្នាំ​ហើយ តែ​មិនឃើញ​អតិថិជន​ណា​រង​របួស​ឡើយ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ពួក​គេ​អាច​មើលឃើញ​កាន់តែ​ប្រសើរ​ជាង​មុន​។ យើង​ទាំងអស់​គ្នា​មិន​គួរ​សាក​ធ្វើ​វា​ដោយ​ខ្លួនឯង​ឡើយ...

វីដេអូ Marco Asensio ប្រាប់​ថា​ខ្លួន​មិន​ដែល​គិត​…​ទោះ Ronaldo សរសើរ​ក៏​ដោយ

តាម​ប្រភព​ព័ត៌មាន Squawka បាន​ឲ្យ​ដឹង​ថា ខ្សែប្រយុទ្ធ​រួម​ក្លឹ​ប​ជាមួយនឹង Ronaldo កីឡាករ​វ័យក្មេង Marco Asensio បាន​ប្រាប់​ថា ខ្លួន​មិន​ដែល​គិត​ថា​ចង់​ដណ្តើម​ពានរង្វាន់ Ballon d’Or ជាមួយនឹង Ronaldo ឡើយ ទោះបីជា Ronaldo ធ្លាប់​សរសើរ​ក៏​ដោយ ។ កីឡាករ​វ័យ​២១​ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា «​ខ្ញុំ​មិន​ដែល​គិត​ចង់​ប្រជែង​ជាមួយនឹង​រៀមច្បង Cristiano Ronaldo ក្នុង​ការ​ដណ្តើម​ពានរង្វាន់ Ballon...

ឆឹ​ម សក្ក​ដា ចង់​យក​គំរូ​គូស្នេហ៍​គង់ សុ​ជាតិ និង​ជា វិបុល

រា​ជ​ធានី​ភ្នំពេញ ៖ ដោយ​មើលឃើញ​ស្នេហា​រឹង​មាំ​រវាង​អ្នក​នាង​គង់ សុ​ជាតិ និង​លោក​ជា វិបុល នោះ លោក​ឆឹ​ម សក្ក​ដា ចង់ឱ្យ​ស្នេហា​របស់​ខ្លួន​ជាមួយ​អ្នក​នាង​ពេជ្រ សោភា បែប​នោះ​ដែរ ។ រហូត​មក​ទល់​ពេល​នេះ​លោក​ឆឹ​ម សក្ក​ដា និង​អ្នក​នាង​ពេជ្រ សោភា នៅ​តែ​បង្ហាញ​ភាព​ស្និទ្ធស្នាល​ក្នុង​នាម​ជា​គូស្នេហ៍ ។ ស្នេហា​ផ្អែមល្ហែម​មួយ​នេះ​នៅ​មិន​ទាន់​ឈាន​ដល់​ដំណាក់កាល​សំពះ​ផ្ទឹម​ទេ ។ មាន​អ្នកគាំទ្រ​របស់​អ្នក​ទាំង​ពីរ​ជា​ច្រើន​សម្តែង​ការ​រីករាយ​ទុកជា​មុន​ប្រសិនបើ​ពេជ្រ សោភា និង​តារា​សម្តែង​ឆឹ​ម សក្ក​ដា...

ចង់សាកគុយទាវ ៤រសជាតិបែបថៃមួយណាដែរ រើសតាមចិត្ត ?

អាហារពេលព្រឹក គឺពិតជាអាហារ ដែលមានសារៈសំខាន់ខ្លាំងណាស់ ញាុំអាហារពេលព្រឹកធ្វើអោយយើងមានថាមពលពេញមួយថ្ងៃ  ជារៀងរាល់ថ្ងៃយើងសង្កេតឃើញថា គុយទាវ ក៏​ជា​អាហារ​ពេល​ព្រឹក​ដ៏​ពេញ​និយម​មួយដែរសម្រាប់​ប្រជាជនខ្មែរ​គ្រប់ស្រទាប់​វណ្ណៈ។ សំរាប់ហាងគុយទាវ ប្រាកដណាស់គឺផ្តោតសំខាន់ទៅលើរសជាតិជាចំបង ហើយសម្រាប់ហាងនីមួយៗតែតែមានរសជាតិឆ្ងាញ់ផ្សេងៗពីគ្នា ។ តួយ៉ាង សំរាប់ថ្ងៃនេះ KSPG.TV សូមណែនាំហាងគុយទាវមួយកន្លែង គឺ ហាង គុយទាវ តាន់ តាន់ ដែលមានរហូតដល់ ៤រសជាតិសម្រាប់អោយលោកអ្នកជ្រើសរើស ក្នុងនោះដែរចំនុចពិសេសរបស់ហាងគុយទាវនេះវិញ ប្រហិតសាច់គោផលិតផ្ទាល់ដោយខ្លួនឯង​ រីឯសរសៃគុយទាវវិញនាំចូលពីររោងចក្រនៅប្រទេសថៃ ។ សម្រាប់ ៤រសជាតិវិញមានដូចជា​...

រឿងរ៉ាវ​ប្លែក​ៗ​កើតឡើង​នៅ​លើ​ពិភពលោក

១-​ពលរដ្ឋ​កូរ៉េ​ខាងត្បូង​តវ៉ា​ការ​បំពាក់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល ក្រុម​បាតុករ​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​ជា​ច្រើន​នាក់​នៅ​ភូមិ​មួយ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង ខណៈ​ពេល​ក្រុង​សេ​អ៊ូ​ល​ភ្ជាប់​ប្រព័ន្ធ​ការពារ​មី​ស៊ី​លបាញ់​ពី​កូរ៉េ​ខាងជើង ។ ២-​អីុ​ស្រា​អែ​ល​វាយប្រហារ​រោងចក្រ​អាវុធ​គីមី​នៅ​ស៊ី​រី កងទ័ព​ស៊ី​រី​បញ្ជាក់​ថា អុ​ី​ស្រា​អែ​ល​បាន​វាយប្រហារ​ទីតាំង​របស់​ខ្លួន​មួយ​ក្នុង​ខេត្ត​ហា​ម៉ា​ខណៈ​ពេល​ក្រុម​សង្កេតការណ៍​បញ្ជាក់​ថា ជា​សាខា​មួយ​របស់​រដ្ឋាភិបាល​ស៊ី​រី​ផលិត​អាវុធ​គីមី ។ ៣-​រថយន្ត​ផ្ទះ​មាន​កន្លែង​ចត​ឧទ្ធម្ភាគចក្រ រថយន្ត​«RV»​ឬ​«​រថយន្ត​ផ្ទះ​»​មាន​តម្លៃ​៣,៥​លាន​ដុល្លារ​ផលិត​ដោយ​ក្រុមហ៊ុន​«Tech Comany Furrion»​នៅ​លើដំបូល​មាន​កន្លែង​ចត​ឧទ្ធម្ភាគចក្រ និង​ជា​រថយន្ត​មួយ​ប្រភេទ​អាច​ធ្វើ​ដំណើរ​ចល័ត​នៅ​គ្រប់​ទិស​ទី ។ ៤-​ក្រពើ​ជា​មិត្តសម្លាញ់​របស់​មនុស្ស ក្មេង​ប្រុស​ម្នាក់​ប្រឡែង​លេង​ជាមួយ​ក្រពើ​រៀងរាល់ថ្ងៃ រួម​ទាំង​ជិះ​ដើរ​កម្សាន្ត បញ្ហា​នេះ​ធ្វើ​ឱ្យ​មាន​ច​ម្ង​ល់​ថា ក្រពើ​ប្រហែលជា​ក្មេង​រូប​នោះ​ផ្តល់​ចំណី​នៅ​គ្រប់ពេល ឬ​ចិញ្ចឹម​តាំងពី​តូច​ទើប​ហ៊ាន​ប្រឡែង​បែប​នេះ ។ ៥-​រុ​ស្ស៊ី​ធ្វើ​សមយុទ្ធ​ខុស​គោលដៅ ទ័ព​រុ​ស្ស៊ី​បាន​ស្លាប់​ម្នាក់ និង​៥​នាក់​ទៀត​រង​របួស​ក្នុង​ពេល​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​ក្បែរ​ក្រុង​សេន​ពី​ទ័​រ​ស៊្បើ​ក ព្រោះតែ​បាញ់​ខុស​គោលដៅ ។ ៦-​យន្តហោះ​កំពុង​វាយលុក​ទីផ្សារ​នៅ​ចិន ក្រុមហ៊ុន​ផលិត​យន្តហោះ​ដឹក​អ្នកដំណើរ​គ្រោង​វាយលុក​ទីផ្សារ​នៅ​ចិន​ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ ព្រោះ​មាន​តម្រូវការ​យន្តហោះ​បន្ថែម​ជាង​៧២៤០​គ្រឿង​មាន​តម្លៃ​ជាង​១​លាន​លាន​ដុល្លារ ។ ៧-​ព្រះ​បុត្រា​របស់​ព្រះ​អង្គ​ម្ចាស់​វី​ល្លៀម​ចូល​រៀន ព្រះ​អង្គ George ព្រះ​បុត្រា​របស់​ព្រះ​អង្គ​ម្ចាស់វី​ល្លៀម​នៃ​ចក្រភព​អង់គ្លេស​បាន​ចូល​រៀន​ក្នុង​សាលា​ឯកជន​ជា​លើក​ដំបូង​កាលពី​ថ្ងៃ​ទី​៧ កញ្ញា ២០១៧...

ព្រឹទ្ធាចារ្យ​ចា​ប៉ី​ដង​វែង​គង់ ណៃ និង​ប្រាជ្ញ ឈួ​ន ទទួល​កិត្តិយស​ពី​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ប្រសាសន៍​ថា បើ​រក្សា​បាន​នូវ​សន្តិភាព គឺ​យើង​រក្សា​បាន​នូវ​ការ​អភិវឌ្ឍ រក្សា​បាន​នូវ អ្វី​ៗ​ដែល​យើង​បាន​ប្រឹង​រួម​គ្នា​កសាង​តាំងពី​បាតដៃ​ទទេ ។ ទាំង​ផ្នែក​យូ​ណេ​ស្កូ​ក៏​បាន​មក​ចូលរួម​ដែល​ផ្តល់​នូវ​ការ​រួមចំណែក​មួយ​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា ។ ចាប៉ី​ដង​វែង​ដាក់​ចូល​ទៅ​ក្នុង​បេតិកភណ្ឌ​អ​រូបិយ​របស់​អង្គការ​យូ​ណេ​ស្កូ ។ ខ្ញុំ​រីករាយ និង​បាន​ចូលរួម​ចំណែក​ជាមួយ​មេដឹកនាំ​កម្ពុជា​តាំងពី​ដំណាក់​ដំបូង​រហូត​មក​ដល់​នាទី​នេះ ។ ខ្ញុំ​អត់​ទាន់​បញ្ចប់​នៅ​ត្រឹម​នាទី​នេះ​ទេ ខ្ញុំ​បាន​ប្រកាស​រួច​ហើយនឹង​បន្ត​រយៈពេល​ពីរ​អាណត្តិ​ទៀត​យ៉ាងតិច ។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន មាន​ប្រសាសន៍​បែប​នេះ​នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០១៧​នៅ​វិមាន​សន្តិភាព​ក្នុង​ឱកាស​អញ្ជើញ​សំណេះសំណាល និង​បំពាក់​គ្រឿង​ឥស្សរិយយស​ជូន​លោក​ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ​គង់...

អេ​ន​ចេ​លី​ណា ជោ​លី ជា​តារា​សម្តែង​គំរូ

នាង​អេ​ន​ចេ​លី​ណា ជោ​លី ជា​តារា​សម្តែង​ជនជាតិ​អា​មេ​រិ​ក​លេចធ្លោ​ក្នុង​មជ្ឈដ្ឋាន​សម្តែង​អស់​រយៈពេល​ជាង​៣៥​ឆ្នាំ និង​ឆ្លងកាត់​ការ​សម្តែង​ជា​ច្រើន​រឿង​នៅ​ហូ​លី​វូ​ដ ។ តារាភាពយន្ត​រូប​នេះ​ត្រូវ​មហាជន​នៅ​លើ​លោក​ស្គាល់​ក្នុង​នាម​ជា​អ្នក​ជួយ​ដល់​ជន​ចំណាកស្រុក និង​ជនភៀសខ្លួន​អស់​រយៈពេល​ជាង​១៥​ឆ្នាំ ។ ក្រៅពី​នេះ​បាន​ទទួល​ពានរង្វាន់​អូ​ស្ការ ពានរង្វាន់​ពី​ទូរទស្សន៍ និង​ពានរង្វាន់​អឌ្ឍគោល​មាស​ចំនួន​៣ ។ នាង​អេ​ន​ចេ​លី​ណា ជោ​លី​បាន​បង្ហាញខ្លួន​នៅ​ចំពោះ​មុខ​មហាជន​ជា​លើក​ដំបូង​តាំងពី​នៅ​ក្មេង​រួម​ជាមួយ​ឪពុក​លោក​Jon Voight​នៅ​ក្នុង​ភាពយន្ត​រឿង​«Look in to Get out»​ក្នុង​ឆ្នាំ​១៩៨២ ។ ក្រោយមក​នាង​បាន​ចូល​ប្រឡូក​ក្នុង​មជ្ឈដ្ឋាន​សម្តែង​យ៉ាង​ប្រាកដប្រជា ។ ភាពយន្ត​ដែល​ធ្វើ​ឱ្យ​ជោ​លី​ល្បីឈ្មោះ​គឺ​រឿង​«Lara Croft Tomb Raider» ។ បច្ចុប្បន្ន​នាង​អេ​ន​ចេ​លី​ណា...

PSG លត់​​ Bordeaux ៦-២ ចាស់​ដៃ​ ហើយ​ Cavani ព្រម​ឲ្យ Neymar ប៉េណាល់ទីហើយ

Neymar អាច​រក​បាន​២​គ្រាប់​យប់​មិញ ក្នុង​នោះ​មាន​បាល់​ប៉េណាល់ទី​១​គ្រាប់ នៃ​ជំនួប​រវាង Paris St-Germain ឈ្នះ Bordeaux ដល់​ទៅ​៦-២។ នេះ​ជា​ការ​ទាត់​ប៉េណាល់ទី​លើក​ដំបូង​នៅ​ PSG របស់​កីឡាករ​ប្រេស៊ីល​ចាប់​តាំង​ពី​មាន​ជម្លោះ​រឿង​ទាត់​បាល់​មួយ​នេះ​ជាមួយ​មិត្ត​រួម​ក្រុម Edinson Cavani កាល​ពី​លេង​ជាមួយ Lyon។ ងាក​ទៅ​កាន់​ការ​ប្រកួត​ត្រឹម​វគ្គ​ទី​១ ក្រុម​អ្នក​មាន PSG អាច​រក​បាន​ដល់​ទៅ​៥​គ្រាប់​ ក្នុង​នោះ​សម្រេច​ទី​ដោយ Neymar ២​គ្រាប់,...

នំបុ័ងប្រហិតរដ្ឋាពោធិ៍ចិនតុង​ ល្បីឆ្ងាញ់ជាង២០ហើយ ធ្លាប់សាកឬនៅ?

ជាការពិតណាស់់បើនិយាយអំពីនំបុ័ងវិញ គឺមនុស្សគ្រប់មជ្ឃដ្ឋានតែងតែពេញនិយម​ ព្រោះតែមានតម្លៃសមរម្យ ហើយមិនចំណាយពេលច្រើន ។ សម្រាប់ចុងសប្តាហ៍នេះ KSPG.TV សូមណែនាំលោកអ្នកនូវហាងនំបុ័ងប្រហិតសាច់គោមួយកន្លែងដែលល្បីល្បាញជាង២០មកហើយនោះ គឺ នំបុ័ងប្រហិតរដ្ឋាពោធិ៍ចិនតុង​ ។ បើតាមសម្តីម្ចាស់ហាងគាត់ប្រាប់មកក្រុមការងារថា គាត់បើកលក់ជាង២០ឆ្នាំហើយ ដោយគាត់ចាប់ផ្តើមលក់ដំបូងគឺ មានត្រឹមតែរទះរុញមួយប៉ុណ្ណោះនៅម្តុំផ្សារពោធិ៍ចិនតុង ដោយសារតែរសជាតិឆ្ងាញ់ ទឹកជ្រលក់ក៏ពិសេស សាច់ប្រហិតគ្មានជាតិគីមី និងតម្លៃសមរម្យទៀតនោះ បង្កើតអោយអាជីពមួយនេះកាន់តែមានគាំទ្រយ៉ាងខ្លាំងពីសំណាក់បងប្អូនជាច្រើន ដោយគេអោយឈ្មោះថា នំបុ័ងប្រហិតរដ្ឋាពោធិ៍ចិនតុង​ មកដល់សព្វថ្ងៃ។ នាពេលបច្ចុប្បន្ន ហាងរបស់គាត់បានបង្កើតរហូតដល់ ៥ សាខាឯណោះ ...

Most Read