នំឆ្ងាញ់ពីក្មេងហ៎ នៅចាំអត់ហ្នឹង!

ហាងដែលល្បីទាំង ៣

0
1863

ពេលវេលាថ្មើរនេះ អាចនិយាយបានថាជាពេលដែលឃ្លាន និងChart សួរគ្នា ពេលចេញពីធ្វើការរកកន្លែងញាុាំអីនៅទីណាហើយមែនអត់ ? ថ្ងៃនេះដែរសូមណែនាំនៅប្រភេទអាហារសម្រន់ ៣ហាង ដែលសុទ្ធតែឆ្ងាញ់ហើយ ល្បីកប់ ហាសហា និយាយកំប្លែងតិចហើយ ទាំងបីនេះគឺលក់ប្រភេទខុសគ្នា ហើយរសជាតិវិញក៏ខុសគ្នាដែរ ចឹងចូលមើលសិនទើបដឹង ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!

តិចណាស់ដែលស្គាល់ នំជើងគោនេះមែនអត់?

មនុស្សមួយចំនួនធំសឹងតែភ្លេច ឬអាចនិយាយបានថាអ្នកខ្លះទៀតមិនបានស្គាល់ថែមទៀតផង។ ព្រោះអីនំនេះ ហាក់មិនសូវមានអ្នកលក់ ព្រោះសម័យកាលចេះតែទៅមុខ ចឹងហើយកាន់តែធ្វើនំមួយនេះសឹងតែបាត់មុខពីទីផ្សារទៅហើយ។

ដឹងអត់ថានំនោះគឺជានំអ្វី? នេះជាចម្លើយ “នំមួយនេះចាស់បុរាណហៅថានំជើងគោ” តែតំបន់ខ្លះទៀតហៅ

នំឆ្ងាញ់ពីក្មេងហ៎ នៅចាំអត់ហ្នឹង!
នំឆ្ងាញ់ពីក្មេងហ៎ នៅចាំអត់ហ្នឹង!

ផ្សេងៗគ្នា ជាក់ស្តែងលោកអ៊ុំដែលជាអ្នកលក់នំនេះ ៤០ឆ្នាំជាងមកហើយតាំងពីឆ្នាំ ១៩៧២មកម្លេះ គាត់ហៅនំនេះថា នំបីជ្រុង តែគាត់ក៏បានដឹងដែរថា ចាស់បុរាណហៅនំនេះថា “នំជើងគោ”។

នំជើងគោ
នំជើងគោ ១ដុំ១០០០៛
នំជើងគោ
នំជើងគោ ១ដុំ១០០០៛

លោកអ៊ុំ តែងតែមកចតរទះរុញលក់នៅម៉ោង ៤ល្ងាចរហូតដល់ម៉ោង ៨យប់ជារៀងរាល់ថ្ងៃ នៅលើផ្លូវសុខហុក កែងផ្លូវ១៧០។ ហើយរយៈពេល ៤ម៉ោងជាងជារៀងរាល់ថ្ងៃ របស់លោកអ៊ុំគាត់តែឈរនៅមុខចង្កាន់ភ្លើងក្តៅងំ ចំនួន២ ជាមួយពុម្ពចាក់នំដ៏ចំណាស់ អាយុកាលរបស់វាយូរជាងអាយុខ្ញុំអ្នកសរសេរទៀតគឺ ៤០ឆ្នាំហើយ ដែលវាកំដរគាត់ផលិតនំ ដ៏ឆ្ងាញ់សាយភាយក្លិនធ្វើអោយអ្នកនៅអូរឬស្សីស្គាល់គាត់តាមរយៈក្លិននំនេះគ្រប់ៗគ្នា។

ផែនទី៖ ទីតាំងលក់ ផ្លូវសុខហុក កែងផ្លូវ១៧០

នំនេះមានស្នូល ២ប្រភេទដើម្បីតម្រូវចិត្តអ្នកញ៉ាំគឺ ស្នូលដូង រសជាតិផ្អែម និងស្នូលសណ្តែក ផ្អែមស្រាល។ សំរាប់តម្លៃវិញ នំជើងគោ ១ដុំ ១០០០៛ កុំភ្លេចណាល្ងាចនេះគាំទ្រនំដ៏កម្រមួយនេះផងណា…

សាកហើយនៅ នំពុម្ពតៃវ៉ាន់ ច្រើនរសជាតិ

ចំណីចំណុកតាមដងវិថី ជាច្រើនហូរហែមានរសជាតិឆ្ងាញ់គាប់ចិត្ត តែមនុស្សមួយចំនួននៅមិនទាន់បានស្គាល់នឹងសាករសជាតិនៅឡើយទេ។ ហើយសំរាប់ថ្ងៃនេះដែរ យើងសូមលើកយកនំម្យ៉ាងដែលគេអោយឈ្មោះថា នំពុម្ពតៃវ៉ាន់ ដែលមានរូបរាង សណ្ឋាន និងជាពិសេសនោះគឺរបៀបធ្វើគឺ ស្រដៀងទៅនំគ្រក់អញ្ចឹងដែរ តែមានសាច់ម្សៅ និងស្នូល ក្លិនឈ្ងុយឆ្ងាញ់ខុសគ្នា។

មិនត្រឹមតែប៉ុណ្ណោះនំនេះ មានស្នូលច្រើនជម្រើសសំរាប់ជ្រើសរើសដូចជា៖ ស្នូល សូកូឡា, ស្នូល ធូរេន, ស្នូល ដូង, ស្នូល ស្ត្រប៊ឺរី, ស្នូល សណ្តែកក្រហម -ល-។

សំរាប់ទីតាំង លក់នំពុម្ពតៃវ៉ាន់ដ៏ល្បីនេះ មានលក់នៅម្តុំសាលាបឋមសិក្សាបាក់ទូក ហើយតម្លៃក្នុង១ដុំ ១០០០៛។

 

ចាខ្វៃ ជ្រលក់ស្លឹកតយ សួនវត្តបុទុម