វីដេអូ Marco Asensio ប្រាប់​ថា​ខ្លួន​មិន​ដែល​គិត​…​ទោះ Ronaldo សរសើរ​ក៏​ដោយ

តាម​ប្រភព​ព័ត៌មាន Squawka បាន​ឲ្យ​ដឹង​ថា ខ្សែប្រយុទ្ធ​រួម​ក្លឹ​ប​ជាមួយនឹង Ronaldo កីឡាករ​វ័យក្មេង Marco Asensio បាន​ប្រាប់​ថា ខ្លួន​មិន​ដែល​គិត​ថា​ចង់​ដណ្តើម​ពានរង្វាន់ Ballon d’Or ជាមួយនឹង Ronaldo ឡើយ ទោះបីជា Ronaldo ធ្លាប់​សរសើរ​ក៏​ដោយ ។

កីឡាករ​វ័យ​២១​ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា «​ខ្ញុំ​មិន​ដែល​គិត​ចង់​ប្រជែង​ជាមួយនឹង​រៀមច្បង Cristiano Ronaldo ក្នុង​ការ​ដណ្តើម​ពានរង្វាន់ Ballon d’Or ឡើយ ។ វា​អាច​នឹង​យូរ​ទៅ​មុខ​ទៀត ទម្រាំ​ដល់​ពេល​សម្រាប់​ខ្ញុំ ។ ការ​ទទួល​បាន​ពាក្យ​សរសើរ​ពី Ronaldo ជា​រឿង​ល្អ ហើយ​ខ្ញុំ​ក៏​សប្បាយចិត្ត​ដែរ ព្រោះ​ខ្ញុំ​កំពុង​តែ​លេង​នៅ​ក្នុង​ក្លឹ​ប​ធំ​បំផុត​ក្នុង​ពិភពលោក​ជាមួយនឹង​កីឡាករ​ដែល​ល្អ​ៗ» ។

នៅ​ពេល​ថ្មី​ៗ​នេះ Asensio បាន​បន្ត​កុងត្រា​របស់​ខ្លួន​នៅ​ក្លឹ​ប Real Madrid បន្ត​ទៀត​រហូត​ល់​ឆ្នាំ​២០២៣ ក្នុង​តម្លៃ​ខ្លួន​ផ្តាច់​កុងត្រា​៨២៩​លាន​ដុល្លារ​សហរដ្ឋអាមេរិក ៕