Friday, March 29, 2024
spot_img
More

    Latest Posts

    (videos)មិត្ត​ស្រី​រាង​ស្អាត​កប់​របស់ Ronaldo ទោះជា​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​ក៏…

    តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា មិត្ត​ស្រី​រាង​ស្អាត​កប់​របស់​កីឡាករ​ឆ្នើម Cristiano Ronaldo ត្រូវ​បាន​គេ​ឃើញ​ទៅ​ចូលរួម​ការ​ទស្សនា​បាល់ទាត់​នៅ​កីឡដ្ឋាន Bernabeu យប់​ថ្ងៃអាទិត្យ ជាមួយនឹង​កូនស្រី​ក្នុង​ពោះ​ជិត​គ្រប់​ខែ ។

    តារា​បង្ហាញ​ម៉ូ​ដ​អាយុ​២២​ឆ្នាំ Georgina Rodriguez បាន​ទៅ​មើល​ការ​ប្រកួត​រវាង​ក្រុម​របស់​មិត្ត​ប្រុស​ខ្លួន និង​ក្រុម Espanyol ដែល​បញ្ចប់​ទៅ​ដោយ​លទ្ធផល​២-០ ។ ជាមួយនឹង​ការ​ស្លៀកពាក់​ខោ​ខ្មៅ ស្បែកជើង​ក​វែង និង​អាវ​ពណ៌​ខ្មៅ នាង​បង្ហាញ​គ្រប់​គ្នា​ឲ្យ​ឃើញ​ពី​រូបរាង​ក្បាលពោះ​របស់​នាង ។ នេះ​កើតឡើង​ក្រោយ​ពេល​ដែល​មានការ​បែកធ្លាយ​ពី​ភេទ​របស់​កូន​ក្នុង​ផ្ទៃ​របស់​នាង​នៅ​លើ Instagram ប៉ុន្មាន​ថ្ងៃមុន ។

    គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ខែមិថុនា តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នាង​មាន​ផ្ទៃពោះ​បាន​៥​ខែ​ហើយ និង​រំពឹង​ថា​នឹង​ឆ្លងទន្លេ​នៅ​ចុងខែ​តុលា​នេះ ។ Ronaldo ដែល​ជា​ឪពុក​របស់​កូន​៣​នាក់​មាន​ក្តី​បំណង​ចង់បាន​កូន​ដល់​ទៅ​៧​នាក់​នៅ​ថ្ងៃ​ខាង​មុខ ៕

    Latest Posts

    spot_imgspot_img

    Don't Miss

    Stay in touch

    To be updated with all the latest news, offers and special announcements.