Friday, April 26, 2024
spot_img
More

    Latest Posts

    អេ​ន​ចេ​លី​ណា ជោ​លី ជា​តារា​សម្តែង​គំរូ

    នាង​អេ​ន​ចេ​លី​ណា ជោ​លី ជា​តារា​សម្តែង​ជនជាតិ​អា​មេ​រិ​ក​លេចធ្លោ​ក្នុង​មជ្ឈដ្ឋាន​សម្តែង​អស់​រយៈពេល​ជាង​៣៥​ឆ្នាំ និង​ឆ្លងកាត់​ការ​សម្តែង​ជា​ច្រើន​រឿង​នៅ​ហូ​លី​វូ​ដ ។
    តារាភាពយន្ត​រូប​នេះ​ត្រូវ​មហាជន​នៅ​លើ​លោក​ស្គាល់​ក្នុង​នាម​ជា​អ្នក​ជួយ​ដល់​ជន​ចំណាកស្រុក និង​ជនភៀសខ្លួន​អស់​រយៈពេល​ជាង​១៥​ឆ្នាំ ។ ក្រៅពី​នេះ​បាន​ទទួល​ពានរង្វាន់​អូ​ស្ការ ពានរង្វាន់​ពី​ទូរទស្សន៍ និង​ពានរង្វាន់​អឌ្ឍគោល​មាស​ចំនួន​៣ ។
    នាង​អេ​ន​ចេ​លី​ណា ជោ​លី​បាន​បង្ហាញខ្លួន​នៅ​ចំពោះ​មុខ​មហាជន​ជា​លើក​ដំបូង​តាំងពី​នៅ​ក្មេង​រួម​ជាមួយ​ឪពុក​លោក​Jon Voight​នៅ​ក្នុង​ភាពយន្ត​រឿង​«Look in to Get out»​ក្នុង​ឆ្នាំ​១៩៨២ ។

    ក្រោយមក​នាង​បាន​ចូល​ប្រឡូក​ក្នុង​មជ្ឈដ្ឋាន​សម្តែង​យ៉ាង​ប្រាកដប្រជា ។ ភាពយន្ត​ដែល​ធ្វើ​ឱ្យ​ជោ​លី​ល្បីឈ្មោះ​គឺ​រឿង​«Lara Croft Tomb Raider» ។
    បច្ចុប្បន្ន​នាង​អេ​ន​ចេ​លី​ណា ជោ​លី កំពុង​សម្រប​ខ្លួន​ដើម្បី​ទទួល​ស្ថានភាព​បរិយាកាស​ដែល​ប្រែប្រួល និង​កំពុង​សម្រប​ខ្លួន​ក្នុង​លក្ខណៈ​នៅ​លីវ ។ អស់​រយៈពេល​ជិត​១​ឆ្នាំ​មក​ហើយ​នាង​លែងលះ​ជាមួយ​លោក​ប្រេត ភី​ត ជាតា​រា​ឯក​ហូ​លី​វូ​ដដែល​រស់នៅ​រួម​គ្នា​រយៈពេល​១០​ឆ្នាំ​។ នៅ​ក្នុង​បទ​សម្ភាសន៍​ចុង​ក្រោយ​ស្ត្រី​មេម៉ាយ​កូន​៦​នាក់​រូប​នេះ​បាន​ទទួលស្គាល់​ថា​«​ការ​ដែល​ខ្ញុំ​ត្រូវ​ចែកផ្លូវ​ជាមួយ​អតីត​ប្តី​គឺជា​រឿង​ដ៏​ពិបាក​បំផុត​នៅ​ក្នុង​ជីវិត និង​កំពុង​សម្រប​ខ្លួន​» ។

    ផ្តល់​បទ​សម្ភាសន៍​ចុង​ក្រោយ​នេះ​គឺ​ពេល​អេ​ន​ចេ​លី​ណា ជោ​លី​ឃោសនា​បង្ហាញ​ភាពយន្ត​ថ្មី​គឺ​រឿង​«First They Killed My Father»​នៅ​ក្រុង​តូ​រ៉​ង់​តូ ប្រទេស​កា​ណា​ដា កាលពី​ថ្ងៃ​ទី​១១ កញ្ញា ២០១៧ ៕

    Latest Posts

    spot_imgspot_img

    Don't Miss

    Stay in touch

    To be updated with all the latest news, offers and special announcements.