ជាការពិតណាស់់បើនិយាយអំពីនំបុ័ងវិញ គឺមនុស្សគ្រប់មជ្ឃដ្ឋានតែងតែពេញនិយម ព្រោះតែមានតម្លៃសមរម្យ ហើយមិនចំណាយពេលច្រើន ។ សម្រាប់ចុងសប្តាហ៍នេះ KSPG.TV សូមណែនាំលោកអ្នកនូវហាងនំបុ័ងប្រហិតសាច់គោមួយកន្លែងដែលល្បីល្បាញជាង២០មកហើយនោះ គឺ នំបុ័ងប្រហិតរដ្ឋាពោធិ៍ចិនតុង ។
បើតាមសម្តីម្ចាស់ហាងគាត់ប្រាប់មកក្រុមការងារថា គាត់បើកលក់ជាង២០ឆ្នាំហើយ ដោយគាត់ចាប់ផ្តើមលក់ដំបូងគឺ មានត្រឹមតែរទះរុញមួយប៉ុណ្ណោះនៅម្តុំផ្សារពោធិ៍ចិនតុង ដោយសារតែរសជាតិឆ្ងាញ់ ទឹកជ្រលក់ក៏ពិសេស សាច់ប្រហិតគ្មានជាតិគីមី និងតម្លៃសមរម្យទៀតនោះ បង្កើតអោយអាជីពមួយនេះកាន់តែមានគាំទ្រយ៉ាងខ្លាំងពីសំណាក់បងប្អូនជាច្រើន ដោយគេអោយឈ្មោះថា នំបុ័ងប្រហិតរដ្ឋាពោធិ៍ចិនតុង មកដល់សព្វថ្ងៃ។
នាពេលបច្ចុប្បន្ន ហាងរបស់គាត់បានបង្កើតរហូតដល់ ៥ សាខាឯណោះ តែម្ចាស់ហាងរូបនេះក៏មិនភ្លេចដែរនៅ ទឹកជ្រលក់ និងប្រហិតរក្សាបាននៅរសជាតិឆ្ងាញ់ពិសេសដដែល ដូចនិងភាពល្បីល្បាញពិតមែន។ សាខាទី១ គឺនៅពោធិ៍ចិនតុង សាខាទី២ ផ្សារកណ្តាល សាខាទី៣ ក្បែរស្តុបសំណង់១២ សាខាទី៤ ស្តាតអូឡាំពិច ឯថ្មីៗនេះសាខាទី៥ គឺមាននៅទួលគោក ទីតាំងនៅលើផ្លូវ ២៨៩ ទល់មុខសាលាចុងហ័រ។
នំបុ័ងប្រហិតរដ្ឋាពោធិ៍ចិនតុងក៏មានលក់នៅប្រហិតជាច្រើនមុខទៀត រួមនិងកន្លែងអង្គុយញាុំជជែកគ្នាលេង ជួបជុំមិត្ត និងគ្រួសារផ្តល់ភាពសប្បាយរីករាយ ធ្វើអោយលោកអ្នកមិនខកបំណងឡើយ។
ហាង: នំបុ័ងប្រហិតរដ្ឋាពោធិ៍ចិនតុង
ទូរស័ព្ទ៖ 098 222 909 / 095 310 333
ទីតាំង៖ នៅលើផ្លូវ 289 ទល់មុខសាលាចុងហ័រ (ទួលគោក)
វីដេអូ
ហាង នំបុ័ងប្រហិតរដ្ឋាពោធិ៍ចិនតុង
ឃើញហើយក្រហាយក្រពះអ្នកទារចង់សាក ក្រពះមិនខុសទេ! ព្រោះអីប្រហិតនំបុ័ងរដ្ឋាពោធិ៍ចិនតុង នេះល្បីឆ្ងាញ់ជាង២០ឆ្នាំមកហើយ មិនតែប៉ុណ្ណោះប្រហិតសាច់គោនេះធ្វើពីសាច់សុទ្ធទៀត ធានាថាឆ្ងាញ់ទៅសាកទៅល្ងាចនេះមិនខកបំណងទេ…អានបន្ត៖ https://kspg.tv/article/19888ហាង នំបុ័ងប្រហិតរដ្ឋាពោធិ៍ចិនតុងទូរស័ព្ទ៖ 098 222 909 / 095 310 333ទីតាំង៖ នៅលើផ្លូវ 289 ទល់មុខសាលាចុងហ័រ (ម្តុំជិតដល់ស្លាកឈ្មោះចូល ផ្សារទួលគោក)
Posted by Facetaste on 1 តុលា 2017