តើអ្នកហ៊ានឆ្លងកាត់ស្ពានខ្ពស់បំផុតនេះដែរទេ?

0
1158

ស្ពានដែលខ្ពស់ជាងគេលើពិភពលោកបានចាប់ដំណើរការនៅក្នុងតំបន់ភ្នំដាច់ស្រយាលមួយនាប្រទេសចិន ហើយវាជាសមិទ្ធផលដ៏គួរឲ្យស្ងើចសរសើរ។

Beipanjian Bridge
Beipanjian Bridge

ស្ពាន Bei Panjian បានផ្សារភ្ជាប់ខេត្ត Guizhou និង Yunna ឲ្យកាន់តែជិតគ្នា និងជួយសម្រួលរយៈពេលធ្វើដំណើររវាងទីតាំងទាំងពីរ ពី ៥ម៉ោង មកត្រឹម ២ម៉ោងវិញ។ ស្ពានដែលខ្ពស់បំផុតនេះ មានរយៈកំពស់ ៥៦៤ម៉ែត្រ ពីលើស្ទឹង Beipan (មនុស្សភាគច្រើនស្គាល់ស្ទឹងនេះថា​ ជាល្អាងនៃគ្រាប់គុជដ៏មានតម្លៃជាច្រើនអស្ចារ្យ)។ ស្ពាននេះមានបណ្តោយ ១,៣៤១ម៉ែត្រ និងអាចឲ្យយានយន្តបួនបើកបរទន្ទឹមគ្នាបាន។

ជាក់ស្តែង សព្វថ្ងៃ ចិនគឺជាម្ចាស់របស់ស្ពានដែលមានកម្ពស់ខ្ពស់ជាងគេលើពិភពលោកលំដាប់លេខរៀងទី២ និងទី៣ផងដែរ គឺ់ស្ពាន Sidu River និង Puli។

ថ្វីត្បិតតែ Bei Panjian ជាស្ពានដែលមានកំពស់ខ្ពស់ជាងគេលើពិភពលោក ប៉ុន្តែស្ពានដែលមានប្រវែងវែងបំផុតនោះ គឺស្ពាន Millau Viaduct ដែលផ្សារភ្ជាប់ប្រទេសបារាំង និងអង់គ្លេសទៅវិញទេ។

Beipanjian Bridge
Beipanjian Bridge
Beipanjian Bridge
Beipanjian Bridge

 

Sidu River Bridge
Sidu River Bridge
Puli Bridge
Puli Bridge
Millau Viaduct
Millau Viaduct

វីដេអូ